**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ

អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង

សៀមរាប៖ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង ដែលជាផ្នែកមួយដ៏សំខាន់ នៃប្រាសាទ ភ្នំ មួយនេះ។

លោក គង់ សាវបុត្រ នាយកប្រចាំប្រទេសអង្គការ WMF ឱ្យដឹងថា ប៉ែកខាងលិចប្រាសាទភ្នំបាខែង មានការខូចខាតប្រហាក់ប្រហែលនៅជ្រុងផ្សេងទៀតដែរ។ ក្រុមការងារបានពង្រឹង និងរៀបឡើងវិញនៅផ្នែកជញ្ជាំង កម្រាល ដោយជំនួសថ្មបាយក្រៀម ថ្មីមួយចំនួន នៅទីតាំងដែលពុកផុយ ឬរកថ្មមិនឃើញ។

លោក ជីវ ភិរម្យ វិស្វករគម្រោងជួសជុលប្រាសាទភ្នំបាខែង លើកឡើងថា គម្រោងជួសជុលនៅប៉ែក ខាងលិចប្រាសាទភ្នំបាខែង បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៦។ គម្រោងនេះក្រុមការងារ បានរុះរើជញ្ជាំង កម្រាល និងប្រាសាទតូចចំនួន២ គឺC6 និង C7 (អក្សរCតំណាងឱ្យជាន់ទី៤ រាប់ពីខាងក្រោម) រួមនិងការងារជណ្តើរ។ គម្រោងនេះអនុវត្តដោយក្រុមការងារចំនួន១០ រួមមានផ្នែកជួសជុលពង្រឹងគ្រឹះ រៀបជញ្ជាំង និងជណ្តើរ។

ចំពោះបច្ចេកទេសនៃការជួសជុល លោក ភិរម្យ បានរៀបរាប់ថា មុននឹងឈានដល់ការជួសជុល ក្រុមការងារបានសិក្សាពីប្រព័ន្ធបង្ហូរទឹក បរិវេណប្រាសាទ ប្រភេទថ្មភ្នំ ក៏ដូចជាសិក្សាពីរចនាសម្ព័ន្ធ តួប្រាសាទទាំងមូល ដោយមានការគូរប្លង់បង្ហាញពីកត្តាខូចខាតជាដើម។ បន្ទាប់មកមានការសិក្សាបន្ថែម ពីអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិរបស់អាជ្ញាធរជាតិអប្សរា និងអង្គការ WMF មុននឹងយកគំរូប្លង់ជួសជុលឆ្លងយោបល់ទៅក្រុមអ្នកជំនាញការនៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដើម្បីផ្តល់យោបល់បន្ថែមលើការងារអភិរក្ស។

លោក ភិរម្យ បានបន្ថែមថា ការជួសជុលចែកជាច្រើនផ្នែករួមមាន ការជួសជុល ផ្នែកខាងក្នុងដែល ត្រូវពង្រឹងថ្មភ្នំ ពង្រឹងគ្រឹះប្រសិនខូចខាត រៀបជញ្ជាំងឡើងវិញឱ្យត្រង់ រៀបចំប្រព័ន្ធទឹកនៅជាន់ទី៣។ ជាន់ទី៥ និងទី៧ បន្ថែមចង្កឹះកែវ ដើម្បីពង្រឹងពីថ្មភ្នំទៅក្រោយជញ្ជាំង ដើម្បីទប់លំនឹងកុំឱ្យផ្អៀង។ វិធីសាស្រ្តទី៦ បន្ថែមរន្ធទឹកនៅជាន់លើ បន្ថែមថ្មបាយក្រៀមចន្លោះថ្មភ្នំនិងជញ្ជាំង បន្ទាប់មកធ្វើជម្រាល ២-៣% ដើម្បីក្រាលកៅស៊ូការពារជម្រាបទឹក។

តាមការបង្ហាញរបស់អ្នកជំនាញ កត្តាដែលនាំឱ្យប្រាសាទភ្នំបាខែងមានការខូចខាត គឺកត្តាធម្មជាតិ ការទុកប្រាសាទចោលពុំមានការថែទាំកន្លងមក ដែលធ្វើឱ្យរុក្ខជាតិដុះចាក់ឫសតាមចន្លោះថ្ម ទឹកភ្លៀងហូរច្រោះ និងធ្វើឱ្យគ្រឹះពុកផុយជាដើម៕

អត្ថបទដែលជាប់ទាក់ទង