**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

ក្រុមហ៊ុននាំចេញស្រូវ និងដំឡូងមីសរីរាង្គ បន្ដកិច្ចសន្យាប្រមូលទិញ ប្រមាណជាង ៧៤,០០០តោនទៀត ពីកសិករខេត្តព្រះវិហារ

ភ្នំពេញ៖ ក្រុមហ៊ុននាំចេញស្រូវ និងដំឡូងមីសរីរាង្គ ទៅកាន់ទីផ្សារអ៊ឺរុប បន្ដកិច្ចសន្យាប្រមូលទិញ ប្រមាណជាង៧៤,០០០តោនទៀត ពីកសិករខេត្តព្រះវិហារ ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះវិហារ។

រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវ ដំឡូងមីសរីរាង្គរវាង ២១សហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ នឹងក្រុមហ៊ុនអេមរុរ៉ាយស៍ កម្ពុជា និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC)ដែលជាក្រុមហ៊ុននាំចេញ ស្ថិតក្នុងចំណោមក្រុមហ៊ុនក្រុមនាំចេញអង្ករ និងដំឡូងមីឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ដែលបានសហប្រតិបត្តិការជាមួយ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ក្នុងការប្រមូលទិញស្រូវសរីរាង្គពីបណ្តាក្រុម ផលិតនៃសហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកក៏ដូចសហភាព សហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលបានគាំទ្រកសិករ ក្នុងការផលិតស្រូវសរីរាង្គ ឲ្យត្រូវស្តង់ដារ អឺរ៉ុប និងស្តង់ដារអាមេរិកសម្រាប់លក់អោយក្រុមហ៊ុន ដើម្បីធ្វើការកែច្នៃ និងនាំចេញ។

ឯកឧត្តមអភិបាលខេត្តបានបន្តថាពិធីចុះហត្ថលេខានាពេលនេះគឺបានបង្ហាញពីការធានាទីផ្សារស្រូវ និងដំឡូងមីសរីរាង្គរបស់កសិករ ក្នុងខេត្តព្រះវិហារដែលកំពុងផលិត ក្នុងឆ្នាំ២០២២ ហើយក៏ជាវេទិកា សម្រាប់ការចែករំលែកបទពិសោធន៍ ស្តីពីការអនុវត្តផលិតកម្មស្រូវ និងដំឡូងមីសរីរាង្គតាមកិច្ចសន្យា ហើយជាការផ្ដល់ឱកាសដល់ អ្នកចូលរួមទាំងអស់បានជួបមុខគ្នាក្នុងការបង្កើតទំនាក់ទំនង និងការចងបណ្ដាញរវាងអ្នកផលិត និងអ្នកទិញ(នាំចេញ) ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ។

ឯកឧត្តមក៏បានសំណូមពរដល់ក្រុមហ៊ុនអេមរុរ៉ាយកម្ពុជានិងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ក៏ដូចជាអ្នកពាក់ព័ន្ធនិងអង្គការដៃគូនានា បន្តនៅប្រពៃណី និងការជំរុញការទិញស្រូវអង្ករក៏ដូចជាដំណាំ កសិកម្មផ្សេងៗទៀតក្នុងខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន ស្របតាមគោល នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានបន្តថាពិធីចុះហត្ថលេខានាពេលនេះគឺបានបង្ហាញពីការធានាទីផ្សារស្រូវ និងដំឡូងមីសរីរាង្គរបស់កសិករ ក្នុងខេត្តព្រះវិហារដែលកំពុងផលិត ក្នុងឆ្នាំ២០២២ ហើយក៏ជាវេទិកា សម្រាប់ការចែករំលែកបទពិសោធន៍ ស្តីពីការអនុវត្តផលិតកម្មស្រូវ និងដំឡូងមីសរីរាង្គតាមកិច្ចសន្យា ហើយជាការផ្ដល់ឱកាសដល់ អ្នកចូលរួមទាំងអស់បានជួបមុខគ្នាក្នុងការបង្កើតទំនាក់ទំនង និងការចងបណ្ដាញរវាងអ្នកផលិត និងអ្នកទិញ(នាំចេញ) ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ។

ឯកឧត្តមក៏បាន សំណូមពរដល់ក្រុមហ៊ុនអេមរុរ៉ាយកម្ពុជានិងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ក៏ដូចជាអ្នកពាក់ព័ន្ធនិងអង្គការដៃគូនានា បន្តនៅប្រពៃណី និងការជំរុញការទិញស្រូវអង្ករក៏ដូចជាដំណាំ កសិកម្មផ្សេងៗទៀតក្នុងខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន ស្របតាមគោល នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថាយោងតាមផែនការក្នុងឆ្នាំ២០២២ នេះ កិច្ចសន្យាផលិតកម្មកសិកម្មលើក សិផលសរីរាង្គសរុប ៧៤,០៩១ តោន ក្នុងនោះមានស្រូវសរីរាង្គ ១៨,៥៦១ តោន ដំឡូងមីសរីរាង្គ ៥៥,០០០ តោន ស្វាយចន្ទីសរីរាង្គ ៥០០ តោន និងសណ្ដែកដីសរីរាង្គ៣០ តោ នឹងគ្រោងធ្វើឡើងរវាងសហគមន៍ កសិកម្មចំនួន៣២ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនដៃគូសហការទាំងអស់ ខណៈដែលនៅឆ្នាំ២០២១ កន្លងមកនេះ យើងមានកសិផលសរុប ៣៤,៣៤៧តោន ត្រូវបានផលិត និងផ្គត់ផ្គង់តាមកិច្ចសន្យា ពីកសិករប្រមាណជាង ៥,០០០ គ្រួសារ ក្នុងនោះរួមមាន៖ ស្រូវសរីរាង្គចំនួន១១,២៣០ តោន ដំឡូងមីសរីរាង្គ ២៣,០០០ តោន ចន្ទសរីរាង្គ ១០០ តោន និងសណ្ដែកដីសរីរាង្គ ១៧ តោន៕

អត្ថបទដែលជាប់ទាក់ទង