មនុស្ស៦នាក់ ចេញមកសារភាពថាបានកៀរគរមនុស្ស ទៅប្រមូលផ្តុំនៅចម្ការលោក ខឹម វាសនា និងសន្យាបញ្ឈប់សកម្មភាព
ភ្នំពេញ៖ មនុស្ស៦នាក់ បានចេញមកសារភាពថា ពួកគេពិតជាបានធ្វើចលនាកៀរគរមនុស្ស ទៅប្រមូលផ្តុំគ្នានៅដីចម្ការស្ថិតនៅក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយខុសច្បាប់។ ជាមួយការចេញមកសារភាពនេះ ជនទាំង៦នាក់នេះ បានសន្យារំសាយការជួបជុំ ព្រមទាំងរុះរើរោងដែលបានសង់ទាំងអស់នោះផងដែរ។