**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

កម្ពុជាតែងផ្លាស់ប្តូរព័ត៌មានជាមួយមហាអំណាចឧតុនិយម ហើយអាកាសធាតុសប្តាហ៍នេះ ស្ងប់ស្ងាត់ល្អ សូមកុំព្រួយបារម្ភ!

——————————————
ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី៣០ សីហា ២០២២ អំពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដែលមានភាពស្ងប់ស្ងាត់ នៅក្នុងសប្តាហ៍នេះ មិនមានអ្វីគួរឲ្យព្រួយបារម្ភខ្លាំងទេ។
ឯកឧត្តមក៏បានរម្លឹកថា កម្ពុជាគឺជាសមាជិករបស់អង្គការឧតុនិយមពិភពលោក ហើយជាសមាជិកអង្គការក្នុងតំបន់នានា ទាក់ទងនឹងវិស័យឧតុនិយមនេះផងដែរ ដូច្នេះ កម្ពុជាធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន ទាក់ទងនឹងវិស័យនេះ ជាមួយបណ្តាប្រទេសស្ទើរតែទាំងអស់ នៅក្នុងពិភពលោក។ ក្នុងករណីមានបាតុភូតអ្វីកើតឡើង ដូចជា ព្យុះ ទាំងការការរងសំពាធផ្ទាល់ ឬប្រយោលក្តី ឯកឧត្តមថា ក្រសួងធនធានទឹកនឹងជូនដំណឹងប្រាប់សាធារណជន ឲ្យបានមុនប៉ុន្មានថ្ងៃជានិច្ច ដូច្នេះ សូមប្រជាពលរដ្ឋ កុំព្រួយបារម្ភខ្លាំង ចំពោះស្ថានភាពអាកាសធាតុនេះ។
ការគូសបញ្ជាក់បែបនេះ ក្រោយពេលដែលមានការឃោសនាព័ត៌មាន ដែលអាចថា មានការលិចលង់ខ្លាំងក្លា ដែលពុំធ្លាប់មាន ជាដើមនោះ។
សូមស្តាប់ប្រសាសន៍របស់ឯកឧត្តម ចាន់ យុត្ថា ពន្យល់លម្អិត ជាមួយនឹងការគូសបញ្ជាក់ពីមហាអំណាចឧតុនិយម លើពិភពលោក ដែលកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយ ជាដើមនោះ ៖

«បាទ បើនិយាយពីវិស័យបច្ចេកវិទ្យា បើនិយាយអំពីកិច្ចសហប្រតិបត្តិការហ្នឹង ហើយបើខ្ញុំនិយាយពីវិស័យឧតុនិយមគឺកិច្ចសហប្រតិបត្តិការហ្នឹង យើងធ្វើធ្វើជាមួយគ្នា ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក វាសឹងតែទូទាំងពិភពលោកទៅហើយ ហើយបើក្នុងវិស័យ ឧតុនិយម គេហៅថា មហាអំណាចឧតុនិយម មានដូចជា សាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាមេរិក មានដូចជា ហ្វីលីលីពីន ជប៉ុន កូរ៉េខាងត្បូង ដែលសុទ្ធសឹងតែជាប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់ ទាក់ទងជាមួយនឹងបាតុភូតធម្មជាតិនានា ដែលកើតឡើង ទាំងក្នុងសមុទ្រ ក៏ដូចជា នៅលើគោក ពិសេស គឺទាក់ទងជាមួយនឹងបាតុភូត ដូចជា ព្យុះ ប្រព័ន្ធសំពាធទាប ។ល។ ឬក៏បាតុភូអីដែលបង្កឲ្យមានគ្រោះមហន្តរាយ គឺសុទ្ធតែត្រូវបានព្យាករណ៍ និងជម្រាបជូន ជាមុន…ឧទាហរណ៍ ដូចថា ជាព្យុះដែលកើតឡើង ឬ ជាស្អីដែលមានឥទ្ធិពលដល់តំបន់របស់យើង ឬ ប្រទេសយើង ទោះបីថា ដោយផ្ទាល់ ឬ ដោយប្រយោលក្តី ក្រសួងសុទ្ធតែបានជូនដំណឹងជាមុន យ៉ាងហោចណាស់ ក៏បួន ប្រាំថ្ងៃជាមុនដែរ ហើយមកដល់ពេលនេះ ខ្ញុំបញ្ជាក់ជូនថា ក្នុងសប្តាហ៍នេះ អាចចាត់ទុកថា បើសម្រាប់កម្ពុជា គឺជាសប្តាហ៍ស្ងប់ស្ងាត់ ព្រោះយើងអត់មានទទួលឥទ្ធិពលធំដុំទេ ក្រៅពីជ្រលងប្រព័ន្ធសំពាធបន្តិចបន្តួច ហើយដ៏ដូចជាថា រហូតទៅដល់ចុងសប្តាហ៍នេះ អាចនៅថ្ងៃទី៣ (កញ្ញា) អាចធ្វើឲ្យមានខ្យល់លើផ្ទៃសមុទ្រយើងកើនឡើង ជាងមុនបន្តិចបន្តួច រលកខ្ពស់ជាងមុន អីតិចតួច គឺមានតែប៉ុណ្នឹង ដូច្នេះ បើនិយាយថា ស្ថានភាពអាកាសធាតុបែបនេះ នៅក្នុងរដូវវស្សា ចាត់ទុកថាជាស្ថានភាពស្ងប់ស្ងាត់ល្អ… យើងមានកិច្ចសហប្រតិបត្តិការ បើនិយាយពីបច្ចេកវិទ្យា យើងមានកិច្ចសហប្រតិបត្តិការ ហើយយើងក៏ជាសមាជិករបស់អង្គការឧតុនិយមពិភពលោក ហើយក៏ជាសមាជិកអង្គការតំបន់ដែរ ទាក់ទងជាមួយនឹងវិស័យឧតុនិយមនេះ មកដល់ថ្ងៃនេះ ថ្ងៃ៣០ ហើយ គឺថា យើងនឹងបន្តស្ងប់ស្ងាត់ ដូច្នេះ សូមកុំមានការព្រួយបារម្ភអីសោះ មិនមានអ្វីទេ បាទ!»


តាមរយៈទូរទស័ព្ទ ឯកឧត្តម ចាន់ យុត្ថា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនបន្ថែមថា កម្ពុជានៅតែបន្តធ្លាក់ភ្លៀង ដោយសារតែស្ថិតក្នុងរដូវវស្សា និងការទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលមិនមែនតែកម្ពុជា គឺបណ្តាប្រទេសក្នុងតំបន់ក៏ទទួលរងដែរ ប៉ុន្តែពុំមានអ្វីដែលជាការព្រួយបារម្ភខ្លាំងទេ គឺមានការធ្លាក់ពីតិចទៅមធ្យម ហើយការរាយប៉ាយក៏ធ្លាក់តាមតំបន់ដែរ ខណៈដែលការធ្លាក់ភ្លៀងនេះ គឺជាដំណើរធម្មតា បើធៀបនឹងឆ្នាំកន្លងទៅ គ្រាន់តែការធ្លាក់ភ្លៀងឆ្នាំនេះ មានការធ្លាក់ច្រើន តែការរាយប៉ាយគ្រប់គ្រាន់ល្អ សម្រាប់ការប្រើប្រាស់ទៅវិញ។
យ៉ាងណាក៏ដោយ ឯកឧត្តម ចាន់ យុត្ថា ក៏បានលើកឡើងពីជំនន់ស្ទឹងសែន ដែលហូរកាត់ខេត្តចំនួន២ គឺ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលស្ថានភាពទឹកនៅតែខ្ពស់នៅឡើយ ដែលប៉ះពាល់តំបន់ទំនាបមួយចំនួន ប៉ុន្តែ គ្រាន់តែមានជម្លៀសប្រជាពលរដ្ឋមួយចំនួន ហើយរំពឹងថា ទឹកនឹងនៅហ្នឹង ក្នុងរយៈពេល ១ថ្ងៃ ឬ ២ថ្ងៃទៀត។ ក្រៅពីស្ទឹងសែន គឺពុំមានកន្លែងណា គួរឲ្យព្រួយបារម្ភនៅឡើយទេ សម្រាប់កម្ពុជា គិតរហូតដល់ថ្ងៃទី៣០ សីហា ២០២២៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង