**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

យោធាចារ្យ នាយ-ពលទាហាន ១១២នាក់ នៃសាលាពលទាហានទី៥ ចូលរួមស្តាប់ការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងការងារអប់រំចិត្តសាស្ត្

ភ្នំពេញ៖ យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន សាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោកចំនួន ១១២នាក់ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចូលរួមស្តាប់ការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ការងារអប់រំចិត្តសាស្ត្រ និងភារកិច្ចចំពោះមុខរបស់កងយោធពលភូមិន្ទ ឧទ្ទេសនាមដោយឧត្ដមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក ។

ឧត្តមសេនីយ៏ត្រី សួន សុន បានមានប្រសាសន៍ថា គោលបំណងនៃការផ្សព្វផ្សាយនាពេលនេះ ដើម្បីឲ្យ នាយទាហាន នាយទាហានរង និងពលហានយើងបានយល់ជ្រួតជ្រាបពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗនៅលើសកលលោក សភាពការណ៍តំបន់ ពិសេសការប្រកាន់ភ្ជាប់នូវបទវិន័យ លក្ខនន្តិកៈ និងបទបញ្ញត្តិទូទៅរបស់កងយោធពលខេមរភូមិន្ទ ការកសាងជីវភាពចិត្តសាស្ត្រផ្ទៃក្នុងរបស់កងយោធពលខេមរភូមិន្ទ ការបន្តអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ រួមទាំងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងគោលបំណងបង្កើតភាពចលាចល បង្កអស្តិសុខដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល មិនត្រូវធ្វើអ្វីឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទឡើយ ។

ឧត្ដមសេនីយ៍ត្រី សួន សុន បានមានប្រសាសន៍ថា អនុវត្តដោយភាពជឿជាក់ និងស្មោះត្រង់គោរពនូវគោលគំនិតរបស់ឯកឧត្តមមេបញ្ជាការ កងទ័ពជើងគោក និងយោធភូមិភាគទី៥ សាលាពលទាហានទី៥ បានសហការអនុវត្តជាប់ជាប្រចាំលើការងារអប់រំចិត្តសាស្ត្រ សម្តៅជ្រោងទង់ស្នេហាជាតិ ការពារសន្តិភាព ការពារអធិបតេយ្យភាព មានជំនឿជឿជាក់ ដោយឥតងាករ៉េ លើការប្រមុខថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានការយកចិត្តចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កលក្ខណៈដល់នាយ-ពលទាហាន និងបណ្តាជំនាញអនុវត្តភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ ។

ឧត្ដមសេនីយ៍ត្រី សួន សុន បានបន្ថែមទៀតថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានជោគជ័យ ។ ទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ មានការតាំងចិត្តខ្ពស់ និងចក្ខុវិស័យច្បាស់លាស់ ក្នុងការធានានូវសុខសុវត្ថិភាព សុខមាលភាពជូនប្រជាពលរដ្ឋរស់នៅក្នុងសុខដុម្យរមនា និងការអភិវឌ្ឍន៍ ព្រមទាំង បានធ្វើឲ្យប្រទេសកម្ពុជាបច្ចុប្បន្នបង្ហាញភាពស្មើរមុខស្មើរមាត់លើឆាកអន្តរជាតិ ទាំងវិស័យសេដ្ឋកិច្ច និងទំនាក់ទំនងការទូត ។

ឧត្ដមសេនីយ៍ត្រី សួន សុន បានផ្តាំផ្ញើដល់ យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន សាលាពលទាហានទី៥ ត្រូវអនុវត្តនិងគោរពបទបញ្ជាដាច់ខាតរបស់ថ្នាក់លើ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការជំរុញយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច ត្រូវការពារដាច់ខាតច្បាប់រដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពារសន្តិភាពឲ្យបានដាច់ខាត និងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ។ រីឯចំពោះយោធិនទាំងអស់នៃសាលាពលទាហានទី៥ ប្រសិនបើមានករណីរកឃើញថាមានផ្ទុកសារធាតុញៀនក្នុងជួរកងទ័ព ត្រូវតែកាត់ចេញពីជួរកងទ័ពជាដាច់ខាត ៕

អត្ថបទដែលជាប់ទាក់ទង