**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

ឧត្តមសេនីយ៍ទោ តន់ ញាន អប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ និងសភាពការណ៍លើខែ្សបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដល់នាយទាហាន នាយទាហានរង និងពលទាហាន

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជេីញអប់រំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ និងសភាពការណ៍ប្រែប្រួលលើខែ្សបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានទទួលជ្រាប។

ក្នុងនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានក្រើនរម្លឹកដល់យោធិនគ្រប់រូប ត្រូវគោរព និងប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ចំពោះច្បាប់រដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់រដ្ឋ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងត្រូវគោរព អនុវត្តឱ្យបានត្រឹមត្រូវតាមបទបញ្ញត្តិ បទវិន័យ និងបទបញ្ជាផ្សេងៗរបស់កងទ័ព ។

ឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានលើកឡើង និងសង្កត់ធ្ងន់អំពីភារកិច្ចចំពោះមុខដែលថ្នាក់លើបានដាក់ជូន ត្រូវបង្កើនការយកចិត្តទុកដាក់ សហការគ្នាអនុវត្តតាមមុខនាទីរបស់ខ្លួនម្នាក់ៗក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបានជោគជ័យតាមផែនការកំណត់ ចូលរួមការងារកសាងអង្គភាព ការងារបង្កបង្កើនផល និងត្រៀមកម្លាំងន្តរាគមន៍សម្រាប់ថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង ក្នុងការចល័តចុះជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឱ្យបានទាន់ពេលវេលា។

ឧត្តមសេនីយ៍ទោ មេបញ្ជាការ មានមតិផ្ដាំផ្ញើរឱ្យយោធិនទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ឱ្យបានជាប់លាប់ល្អជាប្រចាំ និងថែរក្សារសុខភាពឱ្យបានល្អ ក្នុងរដូវវស្សានេះ ព្រមទាំងជូនពរឱ្យជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង