ឯកឧត្តម វ៉ី សំណាង ទទួលបានពានរង្វាន់ MORAL AWARD លើកទី២ ឆ្នាំ២០២២ ជាបុគ្គលឆ្នើម បានបំពេញគុណប្រយោជន៍ ដល់សាធារណៈជន

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលបានពានរង្វាន់ MORAL AWARD លើកទី២ ឆ្នាំ២០២២ “គុណធម៌ គុណតម្លៃ នៃបុគ្គលឆ្នើម” ជាបុគ្គលឆ្នើមដែលបានបំពេញ គុណប្រយោជន៍ដល់សាធារណៈជន (ពានរង្វាន់ បុគ្គលឆ្នើមផ្នែកនយោបាយ) រៀបចំឡើងដោយស្ថាប័នសាព័ត៌មាន (Innovation Mass Media Confederation) រួមសហការជាមួយ មូលនិធិធម្មជោតិមង្គល (Thamma Chot Mongkhol Foundation Nepal Thailand India) មហាវិទ្យាអន្តរជាតិនៃគុណធម៌ សហរដ្ឋអាមេរិក (Internatoinal University of Morality At U.S.A.) ដើម្បីសន្តិសុខ សន្តិភាព និងភាពយុត្តិធម៌ នៃអង្គការសហប្រជាជាតិ (Internatoinal Parliament for Safety and Peace Justic – United Nations) (IPSPJ-UN) សហការរួមគ្នារៀបចំពិធីប្រគល់ពានរង្វាន់អន្តជាតិ MORAL AWARD លើកទី២ “គុណធម៌ គុណតម្លៃ នៃបុគ្គលឆ្នើម” នៅប្រទេសសឹង្ហបូរី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ។
