**លទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ និងចូលរួមទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅកូរ៉េ**ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បំភ្លឺព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ដែលបង្ករឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ**ឯកឧត្តម ចាន់ យុត្ថា ទទួលជួបពិភាក្សាការងារជាមួយនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ**សម្ដេចតេជោ ផ្ញើសារលិខិតចូលរួមរំលែកនូវសមានទុក្ខ ផ្ញើជូនឯកឧត្តម តូឡឹម ប្រធានរដ្ឋវៀតណាម ចំពោះសោដនាកម្ម ស្លាប់ប្រជាពលរដ្ឋនិងរងរបួសដោយសារខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី**ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើលិខិតជូនលោកស្រី ប៊ុយ ធីហ័រ ប្រធានកាកបាទក្រហមវៀតណាម ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះគ្រួសារជនរងគ្រោះ ដោយខ្យល់ព្យុះកំណាចទីហ្វុង យ៉ាហ្គី**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងលោក Koji Gyotoku ធ្វើជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ លើសពីវេទិកាប្រកួតប្រជែង កម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ បង្ហាញពីឧត្តមភាពមន្ត្រីរាជការ និងផ្តល់គុណតម្លៃដល់សហគមន៍យ៉ាងច្រើន**អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកវគ្គបណ្តុះបណ្តាលស្តីពី “តួនាទី ភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ” ជូនដល់មន្រ្តីជំនាញពាក់ព័ន្ធ គ.ខ.ប.ជ ខេត្តព្រះវិហារ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងាររយៈពេល ១ ឆ្នាំ**បុណ្យសមុទ្រឆ្នាំនេះ នឹងធ្វើឡើងនៅខេត្តកំពត**មន្ត្រី ក.ប.ប. ត្រួតពិនិត្យគុណភាព សុវត្ថិភាព និងអនុលោមភាពនៃទំនិញគ្រប់ប្រភេទដែលចរាចរលើទីផ្សារក្នុងភូមិសាស្ត្រខេត្តក្រចេះ តាកែវ កំពង់ចាម និងព្រៃវែង**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំ «កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើ សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម»**រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យទីតាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់អូរឈើទាល ក្នុងក្រុងព្រះសីហនុ**ADB ជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅអព្យក្រឹតកាបូន នៅឆ្នាំ២០៥០**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់**ក្រសួងការងារ អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករយៈពេល៣ថ្ងៃ ដោយមានប្រាក់ឈ្នួល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤**ព្រឹទ្ធសភាកម្ពុជា សម្តែងការខកចិត្តជាខ្លាំងចំពោះការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌និងគ្មានមូលដ្ឋានរបស់ ក្រសួងរតនាគារនៃសហរដ្ឋអាមេរិក ទៅលើសមាជិកព្រឹទ្ធសភា ឯកឧត្តម លី យ៉ុងផាត់**ក្រសួងធនធានទឹកជូនដំណឹងស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ**១ខែ ច្រកចេញតែមួយបានផ្តល់សេវាជូនប្រជាពលរដ្ឋបានជាង ៤៥ម៉ឺនសេវា**កម្លាំងនគរបាលស្រុកពាមរក៍ សហការជាមួយកម្លាំងជំនាញជលផល ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងដែនអភិរក្សពាមមានជ័យ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យការងារគាំទ្រ លើការរៀបចំភូមិធម្មជាតិរុនតាឯក សម្រាប់ជូនពលរដ្ឋដែលផ្លាស់ប្តូរទីលំនៅថ្មី ពីតំបន់រមណីយដ្ឋានអង្គរ

ភ្នំពេញ៖ «បេសកកម្មរបស់បងប្អូនមន្រ្តីក្រសួងបរិស្ថាន គឺជាការចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្ត រៀបចំភូមិតាមគោលការណ៍នគរូបនីយកម្ម និងរៀបចំសួនដំណាំមានដើមឈើហូបផ្លែសម្រាប់ពលរដ្ឋផ្លាស់ប្តូរទីតាំងលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលការងារទូទៅរបស់មន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស និងបងប្អូនសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងតំបន់ភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

ក្រសួងបរិស្ថានបានទទួលភារកិច្ចចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាបក្នុងបេសកកម្មរៀបចំភូមិធម្មជាតិរុនតាឯក ដោយក្នុងនោះមានការសម្អាតផ្ទៃដី និងការរៀបចំសួនដំណាំដែលមានការ ដាំដើមឈើហូបផ្លែនានាសម្រាប់ជូនប្រជាពលរដ្ឋ និងចូលរួមដាំដើមឈើឡើងវិញនៅតំបន់ដែលត្រូវបានប្រជាពលរដ្ឋរុះរើ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចូលរួមរបស់បងប្អូនក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាពលរដ្ឋ នេះគឺជាការយកចិត្តទុកដាក់របស់យើង ជូនទៅដល់ប្រជាជន ដែលត្រូវរើលំនៅដ្ឋានមករស់នៅលើភូមិរៀបចំថ្មី។ ក្នុងនោះផងដែររាជរដ្ឋាភិបាល និងរៀបចំហេដ្ឋាសម្ព័ន្ធជូនពួកគាត់ ដែលក្នុងនោះក៏មានការដាំដើមឈើ។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្ត្រីបរិស្ថាន ដែលបានចូលរួមនៅក្នុងការងារនេះ ដែលតម្រូវអោយរៀបចំរយៈយូរ ដើម្បីធ្វើបំពេញបេសកកម្មការងារ សម្រាប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធក្រៅពីការងារស្នូលបច្ចុប្បន្ននេះ៕

អត្ថបទដែលជាប់ទាក់ទង