ឯកឧត្តម ផៃ ស៊ីផាន ដឹកនាំសហការី ចូលគោរពវិញ្ញាណក្ខន្ធសព មហាវិរិយាភិរ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ឪពុកបង្កើតឯកឧត្ដម ស៊ុន ចាន់ថុល
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានដឹកនាំសហការី នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចូលគោរពវិញ្ញាណក្ខន្ធសព មហាវិរិយាភិរ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល បានទទួលអនិច្ចកម្ម នៅជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ៕