វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ រៀបចំសិក្ខាសាលាស្ដីពី «Diplomacy in Cyberspace: Thriving through geopolitical storms»
ភ្នំពេញ៖ ក្រោមការអនុវត្តគម្រោង «ការអភិវឌ្ឍសមត្ថភាពលើវិស័យការទូតតាមប្រព័ន្ធបច្ចេកវិទ្យា» ក្នុងក្របខណ្ឌពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំសិក្ខាសាលាស្ដីពី «Diplomacy in Cyberspace: Thriving through geopolitical storms» នៅសណ្ឋាគារ Hyatt Regency Phnom Penh។
សិក្ខាសាលានេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកជំទាវ យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញបិទកម្មវិធីដោយ ឯកឧត្តម ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។