**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

អភិបាលខេត្តស្វាយរៀង អនុញ្ញាតឲ្យយុវជន ដែលត្រូវចូលរួមប្រកួតប្រជែងក្នុងកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ឆ្នាំ២០២២ ចូលជួបសម្តែងការគួសម

ភ្នំពេញ៖ ឯឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យយុវជន ដែលត្រូវចូលរួមប្រកួតប្រជែងក្នុងកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ)” ឆ្នាំ២០២២ ចូលជួបសម្តែងការគួសម ។

អញ្ជើញចូលក្នុងឱកាសនោះមានឯកឧត្តម អភិបាលរងខេត្ត លោក ប្រធានមន្ទីរអប់រំ និងយុវជននិងកីឡាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងសិស្ស-និស្សិតដែលត្រូវទៅ ចូលរួមប្រកួតប្រជែងក្នុងកម្មវិធី (ការស្ម័គ្រចិត្តរបស់សហគមន៍ខ្ញុំ ឆ្នាំ២០២២) ជាច្រើនរូបទៀត។

លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាបានបញ្ជាក់ថា កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) បង្កើតឡើង នៅក្នុងឆ្នាំ២០១៩ ក្រោម កិច្ចសហការរបស់នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា និង អង្គការសហប្រជាជាតិអ្នកស្ម័គ្រចិត្ត ។ កម្មវិធីនេះ ផ្ដោតទៅលើប្រធានបទ ចំនួន ៨ គឺ ការអប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិនភាព និងឧស្សាហកម្ម៤.០ ។

លោកប្រធានមន្ទីរបន្ត ថា ការទៅចូលរួមប្រកួតនៅក្នុងកម្មវិធីខាងលើ មានចំនួន ៣ក្រុម ស្មើនឹង ១៥នាក់ លើប្រធានបទបីរួមមាន៖
ទី១-កសិកម្មបដិវត្តន៍បៃតង (ដាំបន្លែតាមប្រព័ន្ធទឹក) ចុះអនុវត្តនៅសាកលវិទ្យាល័យស្វាយរៀង និងស្រុកស្វាយជ្រំ ។ ទី២-បរិស្ថានស្អាតផ្ដើមចេញពីការចូលរួមរបស់យុវជន (ផ្សព្វផ្សាយដល់សហគមន៍ពីការសម្អាតបរិស្ថាន) ចុះអនុវត្តនៅស្រុករមាសហែក
។ ទី៣-សហគមន៍អំណានឌីជីថលឆ្នាំ២០២២ ចុះអនុវត្តនៅក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ។

ឯកឧត្តម ម៉ែន វិបុល បានថ្លែងនូវការអរគុណដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានជួយសម្របសម្រួលគាំទ្ររៀបចំកិច្ចការនេះតាំងពីដើមទី ដោយជ្រើសរើសបានក្មួយៗចំនួន ១៥នាក់ ភ្ជាប់ជាមួយប្រធានបទសំខាន់ចំនួនបី ក្នុងក្របខ័ណ្ឌស្វាយរៀងរបស់យើង សម្រាប់ការប្រកួតប្រជែងនៅក្នុងកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ឆ្នាំ២០២២ និងសូមកោតសរសើរនូវភាពក្លាហាន នៃកម្រិតយល់ដឹងរបស់ក្មួយៗយុវជន ដែលបានស្រាវជ្រាវ និងលើកយកប្រធានបទសំខាន់ៗដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ។

ឯកឧត្តមបន្តថា ចំពោះប្រធានបទទាំងបី ដែលក្រុមនីមួយៗបានរៀបចំនេះ គឺសុទ្ធតែមានសារៈសំខាន់ ដែលបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងក្នុងសហគមន៍ តាមរយៈការចុះអនុវត្តផ្ទាល់ មិនត្រឹមតែសម្រាប់ខេត្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក្នុងក្របខ័ណ្ឌទូទាំងប្រទេ ហើយវាពិតជាសមស្របនៅក្នុងបរិបទបច្ចុប្បន្ន ទាំងក្នុងវិស័យកសិកម្ម ការងារបរិស្ថាន ក៏ដូចជាកិច្ចការបច្ចេកវិទ្យាឌីជីថល ក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០នេះ។

ឯកឧត្តមបន្ថែមថា ក្នុងនាមអាជ្ញាធរខេត្ត មានក្ដីរំពឹង និងជឿជាក់ថា ស្នាដៃស្រាវជ្រាវរបស់ក្មួយៗ ដែលជាក្រុមឆ្នើមត្រូវបានជ្រើសរើសតំណាងខេត្តនាពេលខាងមុខ នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតប្រជែងនាវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិ លើកនេះ។ លទ្ធផលល្អប្រសើរដែលក្មួយៗទទួលបានមិនត្រឹមតែជាមុខមាត់ និងកិត្តិយសរបស់ក្មួយៗ ផ្ទាល់ទេ ប៉ុន្តែជាមុខមាត់របស់ខេត្តយើងទាំងមូលបើទោះជាទទួលបានលទ្ធផលក្ដី មិនទទួលបានលទ្ធផលក្ដី ឯកឧត្តមបានសូមឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចាត់ចែងឲ្យមានការចងក្រងនូវទុកនូវស្នាដៃនេះ ដើម្បីជាប្រយោជន៍ផងដែរ គាំទ្រទៅដល់វិស័យ ដែលមានការពាក់ព័ន្ធនឹងប្រធានបទទាំងបីនេះ។

ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឲ្យក្មួយៗកាន់តែមានភាពក្លាហានថែមទៀត នៅក្នុងការប្រកួតប្រជែងជាក់ស្ដែង ជាពិសេសនៅពេលធ្វើបទបង្ហាញលើប្រធានបទរបស់ខ្លួន ធ្វើមិចកុំឲ្យមានការភ័យខ្លាច ដែលអាចនឹងប៉ះពាល់ដល់គុណភាព នៃការបង្ហាញលទ្ធផលនៃការស្រាវជ្រាវរបស់យើង ៕

អត្ថបទដែលជាប់ទាក់ទង