**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ក៏ដូចជាសកលលោកទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នខ្ពស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជំងឺកូវីដ-១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងនោះទេ ដូច្នេះ កម្ពុជាក៏ដូចជាសកលលោកទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ និង ខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយស្មារតីបុរេសកម្ម និង ប្រុងប្រយ័ត្នខ្ពស់ ។

ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយកម្ពុជាទទួលអំណោយ សប្បុរសធម៌ដ៏ថ្លៃថ្លានូវ វ៉ាក់សាំងកូវីដ-១៩ ប្រភេទហ្វស័រ (Pfizer) សម្រាប់កុមារ ចំនួន ៣០០.០០០ (ប៊ីសែន) ដូស ពីប្រជាជន និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រ អេស្ប៉ាញ ជូនដល់ប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រី គ្រីស្ទីណា អាហ្គូឡា (Cristina Aguilar) ភារធារីស្តីទីនៃស្ថានទូតព្រះរាជាណាចក្រអេស្ប៉ាញ ប្រចាំកម្ពុជា ។

សម្ដេចតេជោ បានលើកឡើងថា តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និង ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនដល់ប្រជាជន ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សី និង ជាអនាគតនៃប្រទេសជាតិ, កម្ពុជាអាចត្រូវបានចាត់ទុកថាជាប្រទេសឈានមុខមួយ ក្នុងគ្រប់គ្រងការ- ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ហើយជាលទ្ធផល, ទោះបីជារលកថ្មីនៃការឆ្លងរាលដាលនៅបន្តមានក៏ដោយ, ក៏កម្ពុជា អាចបើកដំណើរការរបស់ប្រទេសឡើងវិញលើគ្រប់វិស័យ តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ និង អាចរក្សាប្រក្រតីភាពនៃដំណើរការសង្គម-សេដ្ឋកិច្ច ព្រមទាំងបានស្តា និង ជំរុញកំណើនឡើងវិញ ប្រកបដោយភាពរឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោ បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ សម្រេចបានតាមរយៈការចាក់វ៉ាក់សាំងដែលបានជួយបង្កើតជារនាំងការពារដ៏រឹងមាំ, ចូលរួមកាត់ផ្តាច់ការឆ្លងរាលដាល និងជាពិសេស បញ្ចៀសបាននូវការឈឺធ្ងន់ និង ការបាត់បង់អាយុជីវិត។ ជាក់ស្ដែង, កម្ពុជា មិនមានករណីស្លាប់នោះឡើយ ក្នុងរយៈពេលជិត ៤ខែចុងក្រោយ រាប់ចាប់តាំងពីខែ មេសា ឆ្នាំ ២០២២ មកដល់ថ្ងៃនេះ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ទោះជាយ៉ាងនេះក្តី, ជំងឺកូវីដ-១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងនោះទេ ដូច្នេះ កម្ពុជាក៏ដូចជាសកលលោកទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ និង ខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដោយស្មារតីបុរេសកម្ម និង ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការបន្ត និង ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនគ្រប់រូប និង កុមារដែលមានអាយុពី ៣ឆ្នាំឡើង ដែលនឹងបន្តដើរតួនាទីស្នូល ក្នុងការផ្តល់ការការពារដ៏រឹងមាំ និង មានប្រសិទ្ធភាពបំផុត តទល់នឹងការបំប្លែងខ្លួនថ្មីៗ និង មិនឈប់ឈរនៃជំងឺកូវីដ-១៩» ។

ក្នុងនាមប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា, សម្ដេចតេជោ បានសម្ដែងនូវអំណរគុណជូនចំពោះប្រជាជន និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ និង បណ្តាប្រទេសជាសមាជិផ្សេងទៀត នៃសហភាពអឺរ៉ុប ដែលបាន និង កំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ជំនួយវ៉ាក់សាំង ជាពិសេសម្រាប់កុមារ និង ជំនួយបច្ចេកទេសផ្សេងៗ ជាបន្តបន្ទាប់ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងពីបញ្ហាប្រឈមជាសាកល ដែលកំពុងកើតមានឡើង គួរអោយព្រួយបារម្មណ៍ ខណៈជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ, ដែលបញ្ហាប្រឈមទាំងអស់នេះ អាចបន្ទច់បង្អាក់សន្ទុះនៃការ ងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល, ជាក់ស្តែង ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្ដដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណាដែលការណ៍នេះអាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ ហើយជាងនេះទៅទៀត, អតិផរណាខ្ពស់ ក៏បាន និងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើង ផងដែរ ។

សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និង ពិបាកប៉ាន់ប្រមាណនេះ, យើងត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការ និង ការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់ និង សូមលើកទឹកចិត្តឱ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និង សុខភាពសាធារណៈជាអាទិភាពខ្ពស់បំផុត,ប្រកាន់ខ្ជាប់ ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និង ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។

សម្ដេចតេជោ បានលើកឡើងថា ក្នុងនាម ជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២ នេះ, កម្ពុជានឹងខិតខំពង្រឹងសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ានក៏ដូចជារវាង អាស៊ាន-សហភាពអឺរ៉ុប និង រវាងអាស៊ាន-អេស្ប៉ាញ ផងដែរ ។

ជាទីបញ្ចប់, សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវយ៉ាងទទូចឱ្យប្រជាជនកម្ពុជា បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣-ការពារ និង៣-កុំ» និង នាំគ្នាទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា និង ជូនពរ ដល់អង្គពិធីទាំងមូល ជាពិសេស រដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ និង សហភាពអឺរ៉ុប ឱ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង