បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៧ សីហា ឃាត់ខ្លួនជនពាក់ព័ន្ធ ២៨នាក់
ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន២៨នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៧ករណីទូទាំងប្រទេស នៅថ្ងៃទី១៧ ខែសីហានេះ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន២៨នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ១៤នាក់(ស្រី ១នាក់) +ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៣នាក់ +បើកបរក្រោមឥទ្ធិពល១ករណី ឃាត់១នាក់ +ប្រើប្រាស់ ៦ករណី ឃាត់១០នាក់។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែសីហា រួមមាន៖ មេតំហ្វេតាមីន(Ice) = ១៤៩,៤៦ក្រាម និង២៤កញ្ចប់តូច៕