សន្តិភាពនាំមកនូវសមិទ្ធផលផ្លូវថ្នល់ និងធារាស្ត្រខ្វែងខ្វាត់ បង្ហាញពីការអភិវឌ្ឍន៍មានសក្តានុពលក្នុងឃុំទាំង៧ របស់ស្រុកក្រឡាញ់
ភ្នំពេញ៖ ប្រភពពីហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា សន្តិភាពនាំមកនូវសមិទ្ធផលផ្លូវថ្នល់ និងធារាស្ត្រខ្វែងខ្វាត់ បង្ហាញពីការអភិវឌ្ឍដ៏មានសក្តានុពលក្នុងឃុំទាំង៧ របស់ស្រុកក្រឡាញ់។
ប្រភពបានបញ្ជាក់ថា ស្រុកក្រឡាញ់ក៏ជាស្រុកមួយដែលប្រកបរបកសិកម្ម ហើយប្រជាកសិករដែលរស់នៅក្នុងស្រុកបានទទួលទឹកសម្រាប់ស្រោចស្រពពីប្រព័ន្ធធារាសាស្ត្រដែលមានប្រភពពីស្ពានស្រែងដោយហូរគ្របដណ្តប់លើឃុំចំនួន ៧ គឺឃុំស្នួល រោងគោ ស្រណាល កំពង់ថ្កូវ ចន្លាស់ដៃ សំបួរនិងឃុំតាអានដោយមានប្រភពទឹកនេះ ទើបធ្វើឱ្យបងប្អូនអាចប្រកបរបរកសិកម្មទាំងរដូវប្រាំងនិងរដូវវស្សា មិនតែប៉ុណ្ណោះ បងប្អូនប្រជាពលរដ្ឋក៏បានប្រើប្រាស់ទឹកទៅតាមតម្រូវការផ្សេងៗផងដែរ៕