ឧត្តមសេនីយ៍ត្រីនូ សុវណ្ណា ផ្សព្វផ្សាយពីព្រឹត្តិការណ៍ថ្មីៗជាតិ-អន្តរជាតិ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសិក្ខាកាម ដែលកំពុងសិក្សា វគ្គបំប៉នជំនាញ បោសសម្អាតមីន
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី នូ សុវណ្ណា មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម ទទួលបន្ទុកឃោសនាព័ត៌មាន នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានមានប្រសាសន៍អប់រំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ថ្មីៗជាតិ-អន្តរជាតិ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសិក្ខាកាម ដែលបានកំពុងសិក្សា វគ្គបំប៉នជំនាញ បោសសម្អាតមីន នៅក្នុងទីបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានទទួលជ្រាប។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការរង ក៏បានក្រើនរម្លឹក និងសង្កត់ធ្ងន់អំពីភារកិច្ចចំពោះមុខរបស់នាយទាហាន នាយហានរង និងពលទាហានទាំងអស់ ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តភារកិច្ចឱ្យបានម៉ឺងម៉ាត់តាមមុខនាទីរបស់ខ្លួនម្នាក់ៗក្នុងភាពទទួលខុសត្រូវខ្ពស់ ត្រូវអនុវត្តឱ្យបានជោគជ័យតាមផែនការកំណត់របស់ថ្នាក់លើ ចូលរួមការងារកសាងអង្គភាព ការងារបង្កបង្កើនផល។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រីមេបញ្ជាការរង បានអប់រំផ្សព្វផ្សាយដល់យោធិនគ្រប់រូប ត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
ត្រូវគោរព និងប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ចំពោះ ច្បាប់រដ្ឋ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងគោរពបទបញ្ញត្តិ បទវិន័យ និងបទបញ្ជាផ្សេងៗរបស់កងទ័ព។
ក្នុងនោះដែរ ឧត្តមសេនីយ៍្រតី មេបញ្ជាការ រង បានផ្ដាំផ្ញើរឱ្យយោធិនទាំងអស់បន្តអនុវត្តនូវវិធានការរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ឱ្យបានជាប់លាប់ល្អជាប្រចាំ ក្នុងរដូវភ្លៀងឆ្លាក់ ត្រូវការពារ និងថែរក្សារសុខភាពឱ្យបានល្អ ព្រមទាំងជូនពរឱ្យជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗផងដែរ៕