**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម

ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដង្កោ អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងរកផលប្រយោជន៍រួម

ភ្នំពេញ៖ ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ ឆ្នាំ២០២២។

វេទិកាផ្សព្វផ្សាយនេះបានធ្វើឡើង នៅសាលប្រជុំសាលាខណ្ឌដង្កោ ដោយមានការចូលរួមពីលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, លោកអភិបាលរងខណ្ឌ,នាយក-នាយករងរដ្ឋបាលខណ្ឌ,មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ,តំណាងអធិការនគរបាលខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យចំណុះខណ្ឌ, ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់, នាយកអនុវិទ្យាល័យ និងបឋមសិក្សា, ប្រធានមន្ទីរពេទ្យស្រុកប្រតិបត្តិដង្កោ,ប្រធានមណ្ឌលសុខភាព និងលោក លោកស្រី មេភូមិ អនុប្រធានភូមិ អង្គភាពជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបចំនួន ៤៤៥នាក់, ស្រី ១៨៧នាក់។

នៅក្នុងវេទិកា ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរនិងសំណើ ចំនួន ៥០សំណើ ដាក់ជូនគណអធិបតីដើម្បីផ្តល់ដំណោះស្រាយជូនពួកគាត់ ដែលក្នុងនោះមានសំណូមពរផ្ទាល់មាត់ ចំនួន ០៣ និងសំណើលាយល័ក្ខអក្សរ ចំនួន ៤៧។

គណៈអធិបតីបាន ធ្វើការឆ្លើយបំភ្លឺ បកស្រាយពីលទ្ធភាពដំណោះស្រាយជាក់ស្តែង តាមសំណើនិមួយៗរបស់ប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសបើកវេទិកានោះផងដែរ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បាននាំយកនូវអាហារសម្រន់ ចែកជូនដល់សមាជិកចូលរួមទាំងអស់ បានបរិភោគរួមគ្នា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕

អត្ថបទដែលជាប់ទាក់ទង