ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ចាត់ឲ្យ ក្រុមការងារចុះសួរសុខទុក្ខ ប្អូនស្រី កែវ ចន្ធូ ជាគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ

ភ្នំពេញ៖ ដោយមានការចិត្តទុកដាក់ពីសំណាក់ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចាត់ក្រុមការងារគ្រូពេទ្យចុះសួរសុខទុក្ខ ប្អូនស្រី កែវ ចន្ធូ ភេទស្រី ជាគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ( RRT ) ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ ព្រមទាំងបាននាំយកថវិកាផ្ទាល់មួយចំនួនរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ជូនប្អូនស្រីផងដែរ៕
