កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចឃុំសំរោងសែន និងឃុំប្រឡាយមាស ក្នុងខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ កម្លាំងនគរបាលស្រុកកំពង់លែង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានសហការជាមួយ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្ត សហគមន៍នេសាទ និងកម្លាំងប្រជាការពារ ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចឃុំសំរោងសែន ឃុំប្រឡាយមាស ។
ក្នុងកិច្ចប្រតិបត្តិការខាងលើជាលទ្ធផលបង្ក្រាបដកហូតបាន៖ របាំងសាច់អួន ចំនួន៩កន្លែង ប្រវែង៥៩៥ម៉ែត្រ, លបលូសាច់អួន ចំនួន១២គ្រឿង, បង្គោល ចំនួន ២៧២ដើម, ចាក់ប្រលែងកូនត្រីចម្រុះ ចំនួន ១៥គីឡូក្រាម, សម្ភារៈ វត្ថុតាងបំផ្លាញចោលនៅនឹងកន្លែង៕