**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន

មេបញ្ជាការរងកងទ័ពជើងគោក៖ ការថែទាំសុខភាពយោធិនពិការ គឺជាកត្តាសំខាន់ ដែលថ្នាក់ដឹកនាំតែងគិតគូរ ក្រៅពីផ្ដល់ជំរករស់នៅសមរម្យ

ភ្នំពេញ៖ ការថែទាំសុខភាពយោធិនពិការគឺជាកត្តាសំខាន់ដែលថ្នាក់ដឹកតែងគិតគូរក្រៅពីផ្ដល់ជីវភាព និងជំរករស់នៅសមរម្យ នៅក្នុងមណ្ឌុលអភិវឌ្ឍនយោធិនពិការតេជោភ្នំឆត្រ៣១៧ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណៈកម្មការគ្រប់គ្រងកសាងមណ្ឌុលអភិវឌ្ឍនយោធិនពិការតេជោភ្នំឆត្រ៣១៧ បានថ្លែងដូច្នេះក្នុងពិធីប្រកាសបញ្ចូលក្របខ័ណ្ឌពលទាហាន ពេទ្យបឋម កាលពីថ្ងៃទី៥ សីហា ២០២២ នៅទីបញ្ជាការ ស្ថិតនៅភូមិ តេជោសែនជ័យ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍របស់ឧត្ដមសេនីយត្រី ថៃ សុវណ្ណ នាយកស្ដីទីមណ្ឌុលអភិវឌ្ឍនយោធិនពិការតេជោភ្នំឆត្រ៣១៧ មានប្រសាសន៍ថា បណ្ដាសមិទ្ធផលដែលមណ្ឌុលកសាងបានឲ្យដឹងថា ចំនួនគ្រួសារយោធិនពិការសរុបមានចំនួន ៦៥០គ្រួសារ មនុស្សរាយមានចំនួន ១,៨៨៤នាក់ ស្រី ៨៨២នាក់ អាយុ១៨ឆ្នាំឡើង មានចំនួន ១,១៧៥នាក់ ស្រី ៥៦៩នាក់ ។ ចំនួនខ្នងផ្ទះសាងសង់ជូនយោធិនពិការមាន ៥០១ខ្នង អណ្ដូងស្នប់មានចំនួន ៨៦អណ្ដូង ស្ថានីយទឹកស្អាត ១កន្លែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀតដូចជាទីចាត់ការ សាលារៀន គលានុបដ្ឋាន វត្ត ផ្លូវថ្នល់ ភ្លើងអគ្គិសនីជាដើម។
ឧត្ដមសេនីយត្រី ថៃ សុវណ្ណ បន្តថា ផ្នែកគិលានុបដ្ឋានមានបុគ្គលិក ៨នាក់ ស្លាប់អស់ ២នាក់ ឈឺកំពុងសំរាកព្យាបាលនៅផ្ទះ ៣នាក់ នៅបម្រើការងារ ៣នាក់ក្នុងនោះអ្នកបើកបរម្នាក់ ។ បច្ចុប្បន្នចំនួនយោធិនពិការនិងគ្រួសារកើនឡើង ហើយជម្ងឺក៍កើនឡើងកាន់តែច្រើន ដូចជារបួសសើរើ ជម្ងឺប្រចាំកាយ និងជម្ងឺឆ្លងគ្រប់ប្រភេទធ្វើឱ្យមណ្ឌុលជួបការលំបាកជាខ្លាំងដើម្បីបម្រើសង្គ្រោះបងប្អូន។ មណ្ឌុលបានសំណូមពរដល់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកភាពនិងបញ្ជូនកូនយោធិនពិការ ៦រូបទៅសិក្សាពេទ្យបឋម នៅសាលាពេទ្យយោធភូមិភាគទី៥ ហើយបានបញ្ចូលក្របខ័ណ្ឌនាពេលនេះ។

មានប្រសាសន៍ឧត្ដមសេនីឯក ព្រហ្ម មរណៈ សូមគោរពថ្លែងអំណរគុណ និងដឹងគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹងនាំគ្រប់លំដាប់ថ្នាក់ ដែលតែងយកចិត្តទុកដាក់ពីសុខភាពបងប្អូនយោធិនពិការ និងគ្រួសាររហូតកន្លងមក។
ឧត្ដមសេនីឯក ព្រហ្ម មរណៈ ណែនាំដល់ ទាហានពេទ្យដែបានបញ្ចូលក្របខ័ណនាពេលនេះ ខិតខំបំពេញតួនាទីនិងភារកិច្ច មើលថែបងប្អូនយោធិនពិការ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីធម៌ល្អ ណែនាំឱ្យពួកគាត់ធ្វើអនាម័យឱ្យបានល្អ ដើម្បី ចៀសផុតពីជំងឺឆ្លងផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង