រដ្ឋមន្រ្តីការបរទេសឥណ្ឌា អញ្ជេីញទស្សនកិច្ច នៅរមណីយដ្ឋានអង្គរ
ភ្នំពេញ៖ ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា និងគណប្រត្តិភូចំនួន១១នាក់ទៀត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានអញ្ជេីញធ្វេីទស្សកិច្ចនៅរមណីយដ្ឋានអង្គរ។
នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ គណប្រត្តិភូក៏បានទៅទស្សនា ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្នុងនោះក៏មានការចូលរួមអមដំណើរដោយ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង និងមន្រ្តីជំនាញមួយចំនួនទៀតផងដែរ៕