លោកជំទាវ មិថុនា ភូថង ផ្ញើសាររំលែកទុក្ខចំពោះមរណៈភាព លោក សេក សំអុល នាយករងរដ្ឋបាលសាលាខេត្តកោះកុង

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានផ្ញើសាររំលែកទុក្ខចំពោះមរណៈភាព លោក សេក សំអុល នាយករងរដ្ឋបាលសាលាខេត្តកោះកុង ដែលបានមរណភាពដោយរោគាពាធ។
នៅក្នុងសាររំលែកទុក្ខរបស់លោក ជំទាវអភិបាលខេត្តបានសរសេរយ៉ាងដូច្នេះថា តាំងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃខេត្តកោះកុងគ្រប់លំដាប់ថ្នាក់ និងក្នុងនាមនាងខ្ញុំផ្ទាល់ និងស្វាមី មានសេចក្តីក្រៀមក្រំជាទម្ងន់ ដោយបានទទួលដំណឹងមរណភាពរបស់ លោក សេក សំអុល នាយករងរដ្ឋបាលសាលាខេត្ត បានទទួលមរណៈភាពកាលពីថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១២:៤៥នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ ។
មរណភាពរបស់លោក សេក សំអុល គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់បំផុតរបស់ភរិយា កូនៗ ចៅៗ និងញាតិមិត្តទាំងអស់ និងជាការបាត់បង់មន្ត្រីមួយរូបដែលបានខិតខំបម្រើការងារជូនរដ្ឋបាលខេត្តកោះកុង។
ស្ថិតក្នុងវេលាដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោក សេក សំអុល សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភពគ្រប់គ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

