ឯកឧត្តម សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការដឹកនាំគម្រោងសាលាជាតិ រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាល គណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន NASLA នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ព្រមទាំង លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន សរុបចំនួន ២៣ រូប ស្រី ០៣ រូប។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះផ្តោតសំខាន់លើវឌ្ឍនភាព នៃការអនុវត្តគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋានក្នុងឆមាសទី១ និងផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២២។

