ឯកឧត្តម ប៉ែន ពេជ្រសាលី ជួបប្រជុំពិភាក្សាការងារ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ(JICA)ប្រចាំកម្ពុជា ក្នុងគោលបំណងរៀបចំមូលដ្ឋានផែនការសម្រាប់គម្រោងសហប្រតិបត្តិការបច្ចេកទេសលើ «ការអភិវឌ្ឍសមត្ថភាពក្នុងការជួយគាំទ្រជនរងគ្រោះពីការជួញដូរ មនុស្ស»។