**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ឯកឧត្ដម វេង សាខុន អញ្ជើញពិនិត្យក្រុមហ៊ុន សាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ

ភ្នំពេញ៖ ឯកឧត្ដម វេង សាខុន និងសហការី នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញមកពិនិត្យក្រុមហ៊ុន សាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ (Korea Agro-Fisheries & Food Trade Corporation, AT)។

ក្នុងជំនួបពិភាក្សា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Mr. Choon-Jin Kim មានមតិស្វាគមន៍គណ:ប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមរដ្ឋមន្ដ្រី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងជាពិសេសមកធ្វើទស្សនកិច្ចនៅស្នាក់ការធំក្រុមហ៊ុន AT នារសៀលថ្ងៃនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការធ្វើកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រាប់ថ្ងៃអនាគត។

ខ្លឹមសារនៃជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ដ្រីបានជម្រាបជូន Mr. Choon-Jin Kim អំពីសក្តានុពលវិស័យកសិកម្មកម្ពុជា ដំណាំកសិ-ឧស្សាហកម្មសំខាន់ៗដែលអាចធ្វើ ការកែច្នៃ និងនាំចេញ។ ដំណើរទស្សនកិច្ចមកកាន់ក្រុមហ៊ុននារសៀលថ្ងៃនេះគឺដើម្បីបង្កើតកិច្ចសហការលើការងារកសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរធ្វើយ៉ាងណាឲ្យកសិផលកម្ពុជាមានលទ្ធភាពនាំចូលមកសាធារណ:រដ្ឋកូរ៉េនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ដ្រីបន្តថា ពិតណាស់ការនាំចេញនឹងផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាអ្នកផលិត មានឱកាសបង្កើនផលិតភាពផលិតកម្ម បង្កើនការកែច្នៃវត្ថុធាតុដើម និងបង្កើនតម្លៃបន្ថែម ហើយពិតជានឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេស ក៏ដូចប្រជាកសិករកម្ពុជា តាមការរំពឹងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ អនុស្សរណ:នៃការយោគយល់គ្នាដែលនឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃនេះ នឹងដើរតួនាទីសម្របស្រួលដល់ការនាំចេញកសិផលកម្ពុជាមកកូរ៉េ និងផលិតផលកូរ៉េទៅកាន់កម្ពុជាវិញ។

សូមជម្រាបជូនថា ខ្លឹមសារសំខាន់នៃឯកសារកិច្ចព្រមព្រៀង MOU រវាងភាគីទាំងបីគឺ ÷ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន Orient Group និងក្រុមហ៊ុនសាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ មានដូចខាងក្រោម ÷

១- ពង្រីកការផ្លាស់ប្តូរវប្បធម៌ម្ហូបអាហាររវាងកម្ពុជា និងកូរ៉េ និងជំរុញការធ្វើកសិ-ពាណិជ្ជកម្ម។

២- ឲ្យតម្លៃលើការអនុវត្ត បរិស្ថាន សង្គម និងអភិបាលកិច្ច (Environment, Social and Gorvernan, ESG)។ ឧទាហរណ៍ Pursuing the low-carbon food lifestyle campaign “Global Green Food Day” ។

៣- សហការគ្នារៀបចំពិពណ៌សាធារណ:អំពីវប្បធម៌ ឬក៏ប្រពៃណីម្ហូបអាហាររបស់ប្រទេសទាំងពីរ។

៤- ផ្តល់ប្រឹក្សាយោបល់អំពីការចែកចាយផលិតផលកសិ-ជលផល និងការដឹក ជញ្ជូន។

៥- ផ្តល់ប្រឹក្សាយោបល់អំពីថាត្រូវធ្វើយ៉ាងណាដើម្បីបង្កើនប្រាក់ចំណូលសម្រាប់កសិករ និងអ្នកនេសាទ។

ជំនួបត្រូវបានបញ្ចប់ក្នុងបរិយាកាសមិត្តភាព និងកិច្ចសប្រតិបត្តិគ្នាដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញទៅពិនិត្យកន្លែងដេញថ្លៃលក់ផ្កា សួនផ្កាទៅតាមប្រភេទផ្កានីមួយៗ និងកន្លែងដាក់តាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន៕

អត្ថបទដែលជាប់ទាក់ទង