**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌


(ណាននីង)​ ព្រឹកថ្ងៃ​ទី២៥ ខែមិថុនា ឆ្នាំ២០២៦ — ក្នុងពិធីប្រគល់ពានរង្វាន់ឆ្នើមលើកទី៥ ដល់សិស្ស-និស្សិតអាស៊ាន-ចិន លើស្នាដៃវីដេអូខ្លីក្រោមប្រធានបទ «មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលបោះពុម្ពអន្តរជាតិរបស់ប្រទេសចិន នៅភូមិភាគស្វយ័តក្វាងស៊ី លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានអំពាវនាវដល់យុវជនចិនឱ្យប្រើប្រាស់ភាពច្នៃប្រឌិត និងបច្ចេកវិទ្យាឌីជីថលក្នុងការផលិតវីដេអូខ្លី ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រវត្តិសាស្ត្រ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។

លោកបណ្ឌិតបានលើកទឹកចិត្តដល់យុវជនចិនបន្តជ្រើសរើសកម្ពុជាដែលជាគោលដៅសម្រាប់ការផលិតមាតិកាវីដេអូខ្លី ដោយផ្តោតលើបេតិកភណ្ឌវប្បធម៌ ទេសភាពធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាជន និងសក្ដានុពលទេសចរណ៍ដែលមានលក្ខណៈពិសេសរបស់កម្ពុជា។ លោកបណ្ឌិតបានបញ្ជាក់ថា នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងការគាំទ្រចំពោះសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងការផលិតស្នាដៃវីដេអូខ្លី ដែលអាចរួមចំណែកផ្សព្វផ្សាយរូបភាពកម្ពុជាទៅកាន់សាធារណជនអន្តរជាតិ ជាពិសេសប្រជាជនចិន។
លោកបណ្ឌិតបញ្ជាក់ដូច្នេះថា៖ «ក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ទំនាក់ទំនងរវាងកម្ពុជា និងចិន មិនមែនស្ថិតនៅត្រឹមតែក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឬនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងវិវត្តទៅរកភាពស៊ីជម្រៅតាមរយៈ “ការតភ្ជាប់រវាងប្រជាជន និងប្រជាជន”។ ការប្រើប្រាស់ វីដេអូខ្លី និង ការសន្ទនារវាងអរិយធម៌ បានក្លាយជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាពបំផុត ដើម្បីពង្រឹងមិត្តភាពដែកថែបឱ្យកាន់តែរឹងមាំ។»
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ជា មុនីឫទ្ធិ បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមអរិយធម៌សកល និងទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ដោយចាត់ទុកថា ការផ្លាស់ប្តូរវប្បធម៌ និងការសន្ទនារវាងប្រជាជននិងប្រជាជន គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពង្រឹងការយោគយល់គ្នា មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពរវាងកម្ពុជានិងចិន រួមជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក។

គួរបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចនៅភូមិភាគស្វយ័តក្វាងស៊ី លោកបណ្ឌិតក៏បានជួបពិភាក្សាជាមួយ ក្រុមហ៊ុនShanhai Xingchen Media Group ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងផលិតកម្មភាពយន្តខ្នាតខ្លី (Micro-Drama) ដ៏លេចធ្លោមួយរបស់ប្រទេសចិន ដោយក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៣ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងណាននីង ដោយផ្តោតលើការអភិវឌ្ឍ ផលិត ផ្សព្វផ្សាយ និងចែកចាយរឿងភាគខ្នាតខ្លីតាមប្រព័ន្ធឌីជីថលទាំងក្នុងស្រុក និងអន្តរជាតិ។ ជំនួបនេះបង្ហាញពីឱកាសថ្មីបន្ថែមសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ក្នុងវិស័យឧស្សាហកម្មវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងការផលិតមាតិកាច្នៃប្រឌិតលេីការអភិវឌ្ឍវិស័យភាពយន្តខ្នាតខ្លី៕

អត្ថបទដែលជាប់ទាក់ទង