នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

បេរូត៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូសនៅថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម។
លោក ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) តាំងពីថ្ងៃពុធ (មុនការរំពឹងទុក ២ថ្ងៃ) ដោយទាមទារឱ្យបើកច្រកសមុទ្រហ័រមូសជាបន្ទាន់ និងបញ្ឈប់ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់។
កិច្ចព្រមព្រៀងនេះបានផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនដឹកជញ្ជូនឱ្យចាប់ផ្តើមធ្វើនាវាចរណ៍ឡើងវិញ ខណៈតម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះមកនៅក្រោម ៧៨ដុល្លារក្នុងមួយធុង ដែលជាកម្រិតទាបបំផុតតាំងពីសង្គ្រាមផ្ទុះឡើង។ អនុស្សរណៈនេះក៏ជាការចាប់ផ្តើមដំណើរការចរចារយៈពេល ៦០ថ្ងៃ ដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់សង្គ្រាមជាស្ថាពរផងដែរ៕
