**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ

ភ្នំពេញ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហេណុក ពូរ៉ារ៉ូ (Henock Puraro) សមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្រោយជំនួប ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហេណុក ពូរ៉ារ៉ូ និងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា។

សម្ដេចក៏បានឆ្លៀតឱកាសនេះអរគុណចំពោះការបដិសណ្ឋារកិច្ចចំពោះសម្ដេចតេជោ និងប្រតិភូក្នុងដំណើរនៃទស្សនកិច្ចរបស់សម្ដេចកាលពីឆ្នាំមុនទៅកាន់ប្រទេសឥណ្ឌូនេស៊ី។

សម្ដេចបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលជាទំនាក់ទំនងដ៏ល្អជាមួយគ្នានាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន។

នៅក្នុងឱកាសនោះ ឯកឧត្តម ពូរ៉ារ៉ូ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមនិងប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។

ឯកឧត្តមបានកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ីដែលមានភាពរឹងមាំ។ ក្នុងរយៈពេល ៧៥ឆ្នាំ កន្លងមកនេះ ឯកឧត្តមបានហៅទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី ថាជាបងប្អូននឹងគ្នា ហើយឯកឧត្តមបានបញ្ជាក់ថា ប្រទេសទាំងពីរមានសក្តានុពលច្រើនក្នុងការពង្រឹងទំនាក់ទំនងជាមួយគ្នាជាពិសេសតាមរយៈទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ ក៏ជាផ្នែកមួយនៃជំរុញទំនាក់ទំនងផ្នែកពាណិជ្ជកម្មវិនិយោគ និងការអប់រំ រវាងកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែល្អប្រសើរផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានបង្ហាញអំពីគោលដៅសំខាន់មួយដែរនៅក្នុងដំណើរទស្សនកិច្ចនេះ គឺក្នុងការពិភាក្សាទៅលើការគម្រោងនៃការបង្កើតវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ដែលជាគំនិតផ្ដួចផ្ដើមនាពេលកន្លងមករបស់សម្ដេចតេជោ និងប្រធានព្រឹទ្ធសភារបស់ឥណ្ឌូនេស៊ី។

សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះការលើកឡើងដ៏ល្អរបស់ ឯកឧត្តម ហេណុក ពូរ៉ារ៉ូ ចំពោះទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ី។

សម្ដេចតេជោបានលើកឡើងថា ក្នុងប្រវត្តិសាស្រ្ត ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី គឺមានភាពល្អនិងរឹងមាំជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងតែពូនជ្រុំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

សម្ដេចតេជោក៏បានលើកឡើងដែរ អំពីទំនាក់ទំនងនៅក្នុងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលសម្ដេចបានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើយ៉ាងណាជំរុញឱ្យទំនាក់ទំនងនេះកាន់តែមានភាពបើកជំហរ និងអាចពង្រីកនូវពាណិជ្ជកម្មកាន់តែមានភាពកើនឡើងបន្ថែមទៀត។

សម្ដេចបានសម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ។ បន្ថែមពីលើសពីនេះទាក់ទងទៅនឹងជើងហោះហើរប្រទេសទាំងពីបានភ្ជាប់ជើងហោះហើរជាមួយគ្នាទៀតផង។

សម្ដេចតេជោក៏បានឱ្យប្រទេសទាំងពីរជំរុញនូវជើងហោះហើរជាមួយគ្នា ឱ្យមានការកើនឡើងកាន់តែច្រើនដើម្បីធ្វើយ៉ាងណាជំរុញដល់វិស័យទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរកាន់តែមានភាពមមាញឹកជាងមុន។

ទន្ទឹមនឹងនោះ សម្ដេចតេជោក៏បានចែករំលែកនូវទស្សនទានទាក់ទងទៅនឹងគម្រោងនៃការបង្កើតនូវវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេច និងប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី ហើយសម្ដេចបានចែករំលែកអំពីចំណុចស្នូលមួយចំនួនដែលវេទិកានេះគួរតែធ្វើនៅពេលខាងមុខ និងធ្វើការពិភាក្សា សិក្សាស្រាវជ្រាវបន្ថែមទៀតថាតើ លទ្ធភាព នៃតួនាទីវេទិកានេះ ត្រូវធ្វើនៅក្នុងក្របខណ្ឌណា។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យ ឯកឧត្តម និងគណៈប្រតិភូទទួលបាននូវក្តីរីករាយក្នុងការស្នាក់នៅកម្ពុជា និងជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង