កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស

បាងកក៖ ប្រភព និងព័ត៌មានដែលផ្សព្វផ្សាយដោយកាសែតថៃ ខាវសត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល AIM-9 ជាប្រភេទមីស៊ីលបាញ់លើអាកាស ឬបាញ់ចេញពីយន្តហោះចម្បាំង។
កងទ័ពថៃជើងអាកាសថៃ ចាត់ទុកការហ្វឹកហ្វឺនបាញ់មីស៊ីលនេះ ថាជាផ្នែកមួយនៃការបង្កើនសមត្ថភាពការពារដែនអាកាស និងត្រៀមខ្លួនគ្រប់ពេលទាំងអស់។
ជាមួយគ្នាកងទ័ពជើងអាកាសថៃ ថែមទាំងត្រួតពិនិត្យ និងកែសម្រួលការដាក់ពង្រាយកងកម្លាំងរបស់ខ្លួនឡើងវិញនៅអាកាសយានដ្ឋានកងទ័ព U-Tapao ដើម្បីត្រៀមចេញប្រតិបត្តិការនៅពេលចាំបាច់ឬបន្ទាន់ណាមួយ នៅភាគខាងកើត (ដែលសំដៅដល់ព្រំដែនជាប់កម្ពុជា)៕

