**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ

ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ


ព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅការសិក្សាស្រាវជ្រាវ ព្រមទាំងការបង្កើនការប្រុងប្រយ័ត្នចំពោះការចែកចាយព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្តាញសង្គម។
ការណែនាំនេះ ធ្វើឡើងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ  លោកអភិបាលរងស្រុករវៀង  លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១,០០០នាក់។
ឯកឧត្តម ទេព អស្នារិទ្ធ បានផ្តល់ដំបូន្មានដល់ សិស្សានុសិស្សកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ឱ្យប្រើប្រាស់បច្ចេកវិទ្យា ដើម្បីទទួលចំណេះដឹងតាមប្រព័ន្ធឌីជីថល ដែលក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតឡើង និងទទួលព័ត៌មានវិជ្ជមានពីបណ្តាញសង្គមផ្សេងៗ សម្រាប់ការសិក្សា និងធ្វើលំហាត់អនុវត្តន៍ជាក់ស្តែងឱ្យបានចំគោលដៅ។
«នៅពេលដែលយើងប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវតាមគោលដៅ វានឹងផ្ដល់ផលប្រយោជន៍ និងផ្តល់តម្លៃមកឱ្យយើងវិញ។ យើងអាចទទួលបាននូវចំណេះដឹងបន្ថែម ក្រៅពីអ្វីដែលបានរៀននៅក្នុងថ្នាក់ និងអ្វីដែលលោកគ្រូអ្នកគ្រូបានផ្ដល់ឱ្យ។ តាមរយៈមធ្យោបាយឌីជីថលនៅលើដៃរបស់យើងនេះ យើងអាចបង្កើនចំណេះដឹងបានជាប្រចាំថ្ងៃ។ ពេលខ្លះ នៅពេលដែលយើងធ្វើការស្រាវជ្រាវលើប្រធានបទណាមួយ យើងត្រូវប្រើប្រាស់ទូរស័ព្ទ ដើម្បីស្វែងរកព័ត៌មានដែលក្រសួងអប់រំផ្ដល់ឱ្យ។ នៅក្នុងកម្មវិធី (App) របស់ក្រសួងអប់រំ មានចំណេះដឹងជាច្រើន ដែលជួយបង្កើនពុទ្ធិ និងចំណេះដឹងបន្ថែម។ ដូច្នេះ សូមឱ្យការប្រើប្រាស់បច្ចេកវិទ្យាឱ្យត្រូវគោលដៅបែបនេះ ដើម្បីបម្រើឱ្យប្រយោជន៍នៃការសិក្សារបស់យើងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង និងប្រសើរជាងមុន។»
ជាមួយគ្នានេះដែរ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានព្រមានថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលខុសគោលដៅ ដូចជាការលេងហ្គេមមិនចេះគិត ឬការចែកចាយព័ត៌មានមិនពិត នឹងនាំឱ្យបាត់បង់ពេលវេលា និងថវិកា ព្រមទាំងប៉ះពាល់ដល់អនាគត ហើយងាយក្លាយជាជនរងគ្រោះនៃការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។
ក្នុងន័យនេះ ឯកឧត្តមបានក្រើនរំលឹកដល់យុវជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់មុននឹងចែករំលែក (Share) ព័ត៌មានណាមួយ។ ការពិនិត្យផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់មុននឹងចុចចែករំលែក គឺជាទង្វើដ៏សំខាន់ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលមានលក្ខណៈបំភាន់ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសបុគ្គល។ឯកឧត្តមបានអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ឱ្យប្រែក្លាយខ្លួន ជាកម្លាំងចលករប្រកបដោយមនសិការ និងការទទួលខុសត្រូវក្នុងសង្គមឌីជីថល។
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «ការរួមគ្នាបញ្ចប់ការចែករំលែកព័ត៌មានមិនពិត និងការចូលរួមផ្សព្វផ្សាយតែអ្វីដែលជាការពិត វិជ្ជមាន និងមានប្រយោជន៍សម្រាប់សហគមន៍ គឺជាការរួមចំណែកក្នុងការការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើន ជាមួយបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងលំហព័ត៌មានមានគុណភាព។»
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ  បានមានប្រសាសន៍ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលដឹកនាំដោយក្រសួងព័ត៌មាននេះ ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សានុសិស្ស អាច​ទទួល​បាន​ព័ត៌មាន​លឿន រហស័ស ងាយស្រួល និងទូលំទូលាយជាងពេលណាៗទាំងអស់។ នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់ការសិក្សា ស្រាវជ្រាវ ការទំនាក់ទំនង និងការអភិវឌ្ឍចំណេះដឹង។
សិស្សានុសិស្ស​ទាំង​អស់​ នៅវិទ្យាល័យរវៀង ​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុះ​មុតក្នុង​ការ​ចូល​រួម​ជា​មួយ​ក្រសួង​ព័ត៌មាន​ ក្នុង​ការ​​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ។ ពួកគេ​សូម​ប្តេជ្ញា​ចិត្ត «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មានក្លែង​ក្លាយ» និង​ចូល​រួម​លើក​កម្ពស់​ចំណេះ​ដឹងក្នុង​ការ​​​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ពង្រឹង​ចំណេះ​ដឹង​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅក្នុង​សាលា​រៀន និង​សហគមន៍​យើង។​​
សូមបញ្ជាក់ថា យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ យុទ្ធនាការជំហានទី២នេះ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ តាកែវ កំពង់ស្ពឺ  កំពត និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ៕

អត្ថបទដែលជាប់ទាក់ទង