**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ

    ទិន្នន័យសេដ្ឋកិច្ចក្នុងរយៈពេល ​៥ ​ខែដំបូង​នៃ​ឆ្នាំនេះ​របស់​ចិន​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី ​១៦ ​ខែមិថុនា៖​សូចនាករសេដ្ឋកិច្ចសំខាន់ៗ​ដូចជា​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ជាដើម​បាន​កើនឡើង​យ៉ាងលេចធ្លោ ​ហើយ​សេដ្ឋកិច្ចជាតិមានដំណើរ​ការ​ស្ថិរភាព​ជា​ទូទៅ​និង​ឆ្ពោះទៅរក​ភាពថ្មីនិងគុណភាពខ្ពស់ ​។ល។ ​ប្រព័ន្ធផ្សព្វផ្សាយបរទេស​បាន​យល់​ឃើញ​ថា ​តារាងពិន្ទុ​ដែលបង្ហាញពីភាពធន់​ទាំងនេះ​បាន​បង្ហាញឱ្យ​ឃើញ​នូវ​កម្លាំង​ចលករ​ផ្ទៃក្នុង​ដ៏​ខ្លាំង​ក្លា​របស់​សេដ្ឋកិច្ចចិន​ម្តងទៀត ​ហើយ​ក៏​បាន​បំពេញបន្ថែម​នូវ​កម្លាំង​ចលករ​ថ្មី​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​ដែល​ស្តារ​ឡើងវិញ​ដោយ​ទន់ខ្សោយ​ផងដែរ ​។

    បើពិនិត្យមើលពី”តារាងពិន្ទុ”ឱ្យបានលម្អិត ​អាចឃើញពី”ស្ថិរភាព” ​”នវានុវត្តន៍”​និង​”ភាព​ធន់”​ជា​ចំណុចលេចធ្លោ ​។

    សូមក្រឡេកមើលពី”ស្ថិរភាព”នៃ​និន្នាការជាទូទៅ​របស់​សេដ្ឋកិច្ចចិន ​។ ​ក្នុងរយៈពេល ​៥ ​ខែ​ដើម​ឆ្នាំនេះ ​តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំ​បាន​កើន​ឡើង ​៥,៤ ​ភាគរយ​បើប្រៀបធៀប​នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ​។ ​បើ​មើល​ពី​ការ​ប្រើ​ប្រាស់​អាច​ឃើញ​ថា ​ក្នុងរយៈពេល ​៥ ​ខែ​ដើម​ឆ្នាំនេះ ​ទំហំ​លក់រាយ​ទំនិញប្រើប្រាស់​ក្នុងសង្គម​និង​ការ​ប្រើ​ប្រាស់​ខាង​សេវាកម្ម​បាន​កើន​ឡើង ​២,៨ ​ភាគរយ​បើប្រៀបធៀប​នឹង​រយៈពេលដូចគ្នា​នៃ​ឆ្នាំ​មុន ​ក្នុងនោះ ​ទំហំ​លក់រាយ​នៃ​ការប្រើប្រាស់​ខាង​សេវាកម្ម​បាន​កើន​ឡើង ​៥,៤ ​ភាគរយ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​នៃឆ្នាំមុន ​ដែល​ខ្ពស់ជាង​ល្បឿនកំណើន​នៃ​ការ​លក់រាយ​ទំនិញ​ប្រើ​ប្រាស់​ក្នុង​សង្គម ​។ ​ប្រការ​នេះ​បាន​បង្ហាញថា ​ការប្រើប្រាស់ខាងសេវាកម្ម​បាន​ក្លាយ​ជា​កម្លាំងដ៏សំខាន់​សម្រាប់​ជំរុញ​ការកើនឡើង​នៃ​ការប្រើប្រាស់របស់ប្រទេសចិន​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ ​។

    ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ​”ស្ថិរភាព”​នៃ​សេដ្ឋកិច្ចចិន​បាន​ផ្តល់​នូវ​ស្ថិរភាព​ដ៏កម្រ​និង​ភាពប្រាកដប្រជា​សម្រាប់ការអភិវឌ្ឍ​ក្នុងរយៈពេលយូរ​ដល់​ពិភព​លោក ​។ ​«របាយការណ៍​ស្ទង់មតិ​ចំពោះ​ប្រធាន​ប្រតិបត្តិ(CEO)​សកល​អំពី​ប្រទេសចិន»​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន ​Pricewaterhouse ​Coopers ​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​បាន​បង្ហាញថា ​សមាមាត្រ​នៃ​ប្រធាន​ប្រតិបត្តិ(CEO)​ដែល​ចាត់ទុក​តំបន់​ដីគោក​នៃ​ប្រទេស​ចិន​ថាជាគោលដៅវិនិយោគ​លំដាប់ ​៣ ​លេខ​ខាងមុខ​លើ​ទូទាំង​ពិភព​លោក​ត្រូវ​បាន​លើក​កម្ពស់​យ៉ាងច្បាស់លាស់ ​។

   សូមងាកមកមើល”ភាពថ្មី”​នៃ​កម្លាំងចលករអភិវឌ្ឍន៍ ​។ ​កម្លាំងផលិតកម្មគុណភាពថ្មី​កំពុង​ពន្លឿន​ការ​ត្រួសត្រាយ​វិស័យថ្មី​សម្រាប់​ជំរុញកំណើន ​។ ​ពី​មនុស្សយន្តរបស់ចិន​ដែល​បាន​ទទួល​ប្រជាប្រិយភាពយ៉ាងខ្លាំង​តាមបណ្តាញទំនាក់ទំនងសង្គមនៅបរទេស​ដល់​ម៉ូតូ​របស់​លោក ​Zhang ​Xue ​ដែលបាន​ជួយអ្នកជិះម៉ូតូ​ឱ្យ​យកឈ្នះ​ការប្រកួតកីឡា​ម៉ូតូ​លំដាប់​កំពូល​ពិភព​លោក ​នៅពីក្រោយ​ចំណុចលេចធ្លោទាំងនេះ​បាន​បង្ហាញ​ពី​ការអភិវឌ្ឍយ៉ាងផុលផុស​នៃ​កម្លាំង​ផលិតកម្មគុណភាពថ្មី​របស់​ចិន ​។

    មិនត្រឹមតែប៉ុណ្ណោះទេ ​ប្រឈមមុខនឹង​ការកើនឡើងនៃកត្តាមិនប្រាកដប្រជា​ពីខាងក្រៅ ​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ចិន​បានធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅ​មានចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅ ​។ ​សូម​លើក​យក​ពាណិជ្ជកម្មអន្តរជាតិជាឧទាហរណ៍៖​ពិតមែនតែ​កំណើន​នៃ​សេដ្ឋកិច្ច​និង​ពាណិ​ជ្ជកម្ម​សកល​បាន​ជួបប្រទះនឹងការលំបាក​និង​ការគាំពារនិយមផ្នែកពាណិជ្ជកម្ម​បាន​ងើប​ឡើង​វិញ ​ប៉ុន្តែ​ទំហំនាំចេញនាំចូលទំនិញរបស់ចិន​ក្នុងខែឧសភា​បានកើនឡើង ​១៦,៩ ​ភាគ​រយ​បើប្រៀបធៀប​នឹងរយៈពេលដូចគ្នានៃឆ្នាំ ​២០២៥ ​ក្នុងនោះ ​ការនាំចេញ​និង​ការ​នាំ​ចូល​សុទ្ធតែ​បាន​រក្សា​កំណើនពីរខ្ទង់ ​។ ​ទិន្នន័យដ៏គួរឱ្យកត់សម្គាល់ទាំងនេះ​មិនត្រឹមតែ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាពធន់​និង​ភាពរស់រវើក​​នៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ​ថែមទាំងបាន​រួមចំណែក​យ៉ាង​សកម្ម​សម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្ម​ពិភពលោក​និង​ស្ថិរភាព​នៃ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​ខ្សែសង្វាក់ផ្គត់ផ្គង់សកល​ដែលបាន​បញ្ចេញ​សញ្ញា​យ៉ាង​ច្បាស់​លាស់​ថា ​ប្រទេសចិន​បាន​និង​កំពុង​ប្រកាន់ខ្ជាប់​នូវ​ការបើកទូលាយ​និង​ការអភិវឌ្ឍ​ព្រមទាំង​ចែក​រំលែក​ភាគលាភ​ជាមួយ​ពិភពលោក ​។

    បច្ចុប្បន្ននេះ ​កត្តាមិនប្រាកដប្រជានិងអស្ថិរភាព​ពី​ខាងក្រៅ​ដែលយើងបាននិងកំពុង​ប្រឈម​មុខ ​គឺ​មាន​ច្រើនបង្គួរ ​ប៉ុន្តែ​និន្នាការដ៏ល្អប្រសើរ​ក្នុងរយៈពេលវែង​របស់​សេដ្ឋកិច្ច​ចិន ​គឺ ​មិនបានកែប្រែទេ ​។ ​ស្របពេល​ដែល​ប្រទេសចិន​ជំរុញការអនុវត្ត​ផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥ ​ឧស្សាហកម្ម ​តម្រូវការ​ក្នុងស្រុក​និង​សក្តានុពល​នៃ​ការ​បើកទូលាយ​ដែល​បង្កប់​ក្នុង​សេដ្ឋកិច្ច​ចិន​នឹង​ត្រូវបាន​បញ្ចេញ​ថែមមួយកម្រិតទៀត ​។ ​ដូច្នេះក៏មិនពិបាកយល់ថា ​ហេតុ​អ្វី​បាន​ជា​ស្ថាប័នវាយតម្លៃអន្តរជាតិ​ដូចជា​គ្រឹះស្ថាន ​Moody ​និង ​Fitch ​ជាដើម​ទទួល​ស្គាល់​ចំពោះ​សមិទ្ធផលសេដ្ឋកិច្ចរបស់ចិន ​ហេតុ​អ្វី​បាន​ជា​ប្រាក់ទុនអន្តរជាតិ​នាំគ្នា​បន្ថែម​ការ​បណ្តាក់ទុន​នៅប្រទេសចិន ​។ ​ពីព្រោះ​ពិភពលោក​បានមើលឃើញកាន់តែច្បាស់ថា៖​ការ​ធ្វើ​ដំណើររួមជាមួយប្រទេសចិន ​គឺហាក់ដូចជាការធ្វើដំណើរស្របជាមួយ​កាលានុវត្ត​ភាព ​រីឯ​ការវិនិយោគនៅប្រទេសចិន​គឺជាការវិនិយោគដើម្បីថ្ងៃអនាគត ​៕

អត្ថបទដែលជាប់ទាក់ទង