**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី

ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវ និងររម្លឹកឱ្យសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត ចំពោះការរីករាលដាលនៃព័ត៌មានក្លែងក្លាយ និងល្បិចឆបោកតាមគ្រប់រូបភាពតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យឌីជីថលនេះ។
ការអំពាវនាវនេះធ្វើឡើងក្នុងបរិបទដែលបច្ចុប្បន្ន ឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងប្រើប្រាស់រូបភាពថ្មីៗ និងកាន់តែទំនើប ដើម្បីល្បួង ឬគំរាមកំហែងអ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងគោលបំណងដកហូតប្រាក់កាស ឬលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលណាមួយ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ បានកើតមានឡើងយ៉ាងញឹកញាប់ក្នុងរូបភាពផ្សេងៗគ្នា។ គោលបំណងនៃការឆបោកទាំងនេះ គឺដើម្បីលួចទិន្នន័យគណនី ឬឯកសារសម្ងាត់ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ចំណែកឯការបង្កើតព័ត៌មានក្លែងក្លាយវិញ គឺដើម្បីបំពុលសង្គម ឬមានចេតនានយោបាយមិនល្អណាមួយ។
ឯកឧត្តមបញ្ជាក់ថា ប្រសិនបើអ្នកទទួលបានតំណភ្ជាប់ដែលមិនស្គាល់ប្រភពតាមរយៈ Facebook, Telegram ឬបណ្ដាញសង្គមផ្សេងៗ សូមកុំចុចបើក និងកុំចែកចាយបន្តជាដាច់ខាត ហើយគួរលុបតំណភ្ជាប់ទាំងនោះចោលភ្លាមៗ ព្រោះការចុចចូលនឹងធ្វើឱ្យជនឆបោកអាចលួចចូលគ្រប់គ្រងគណនី ឬលួចយកព័ត៌មានសម្ងាត់ពីក្នុងទូរស័ព្ទរបស់យើងបាន។ មួយវិញទៀតសូមកុំផ្ដល់អត្តសញ្ញាណប័ណ្ណ ឬព័ត៌មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ  ឬបើកគណនីធនាគារឱ្យអ្នកដទៃប្រើប្រាស់ជាដាច់ខាត ទោះបីជាពួកគេផ្តល់ប្រាក់កម្រៃបន្តិចបន្តួចក៏ដោយ។ ជនឆបោកនឹងប្រើប្រាស់គណនីរបស់យើងដើម្បីធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ។
ដោយឡែកជុំវិញការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា មុននឹងជឿ ឬចែកចាយព័ត៌មានណាមួយ អ្នកប្រើប្រាស់ត្រូវតែផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ពីស្ថាប័នផ្លូវការជាមុនសិន ដើម្បីជៀសវាងការចាញ់បោក ឬការចែកចាយព័ត៌មានមិនពិត ដែលបង្កផលប៉ះពាល់ដល់សង្គម។
ទន្ទឹមនឹងនេះ ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានអំពាវនាវជាថ្មី និងក្រើនរំលឹកយ៉ាងទទូចដល់ស្រទាប់យុវវ័យ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣កុំ ១ការពារ» ដោយត្រូវអនុវត្ត «៣កុំ» គឺ 🛑កុំទាន់ជឿភ្លាមតាមអារម្មណ៍ឬការរំជើបរំជួលនៅពេលឃើញព័ត៌មានប្លែកដោយត្រូវផ្អាកហើយគិតសិន, ❌កុំទាន់ចែករំលែក (Share) ប្រភពមិនច្បាស់លាស់ដើម្បីជៀសវាងការចែកចាយមេរោគនៃព័ត៌មានក្លែងក្លាយ, និង 📱កុំប្រហែសពេលប្រើប្រាស់បណ្តាញសង្គម ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានហូរចូល និងមិនត្រូវចុចលើតំណភ្ជាប់ (link) ចម្លែកឬមានភាពទាក់ទាញហួសហេតុឡើយ រួមផ្សំនឹង «១ការពារ» គឺ 🤝ការពារសន្តិសុខព័ត៌មានខ្លួនឯង តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន រួចយកចំណេះដឹងនេះទៅចែករំលែកបន្តដល់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួន ឱ្យបានយល់ដឹងទាន់ល្បិចកលនៃព័ត៌មានក្លែងក្លាយ។
🤝 ការពារសន្តិសុខព័ត៌មានខ្លួនឯង៖ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងយកចំណេះដឹងនេះទៅចែករំលែកបន្តដល់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួនឱ្យបានយល់ដឹងទាន់ល្បិចកលនៃព័ត៌មានក្លែងក្លាយ។»

អត្ថបទដែលជាប់ទាក់ទង