**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន


​នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។

​ក្នុងឱកាសនៃជំនួបនេះ លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរ ចំពោះជំនាញរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ​ ដែលបានបន្សល់ទុកពីសង្គ្រាម។

លោកស្រីបានបន្ថែមទៀតថា ការងារបោសសម្អាតមីន​និងយុទ្ធភណ្ឌមិន​ទាន់ផ្ទុះ​ គឺជាកិច្ចការដែលទាមទារការចំណាយពេលវេលា និងធនធានច្រេីន។

លោកស្រីអគ្គលេខាធិការរង ក៏បានកោតសរសើរចំពោះសមត្ថភាព​ និង​បទពិសោធន៍របស់កងកម្លាំងរបស់កម្ពុជា ដែលបាន​ចូលរួម​ចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការរក្សាសន្តិភាព​​ ក្រោមឆ័ត្រ​អង្គការ​សហប្រជាជាតិ​ នៅបណ្តាប្រទេសជាច្រើន ដែលការណ៍នេះ​បង្ហាញ​ពីឆន្ទៈរបស់កម្ពុជា​ ក្នុង​ការ​ចូលរួម​ថែរក្សា​សន្តិភាព​ និងការចែករំលែក​បទពិសោធន៍ដ៏ល្អនេះ​ទៅកាន់​ពិភពលោក។

លោកស្រីក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងបេសកកម្មរបស់លោកស្រី ដែលបានមកកាន់កម្ពុជា នៅមុនឆ្នាំ១៩៩១ ដើម្បីជួយសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនកម្ពុជា ចូលមាតុប្រទេសវិញ។

ជាការឆ្លើយតប សម្តេចធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់អង្គការសហប្រជាជាតិ ក្នុងដំណើរការស្វែងរកសន្តិភាព និងការកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជម្រាបជូនលោកស្រីអគ្គលេខាធិការរងអំពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានក្នុងការបោសសម្អាតមីន និង​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះ​ និងជោគជ័យរបស់កម្ពុជាដែលបានធ្វេីជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា​ នៅខេត្តសៀមរាប កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ សម្តេចធិបតីបានរំលឹកអំពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់នាពេលកន្លង​មក និងបានសង្កត់ធ្ងន់ថា សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយនៅទីបំផុត មានតែការចរចា និងការរក្សាឱ្យបាននូវសន្តិភាពប៉ុណ្ណោះ ទើបជាកត្តាគន្លឹះដ៏សំខាន់បំផុត​។

សម្តេចធិបតី និងលោកស្រីអគ្គលេខាធិការរង ក៏បានផ្លាស់ប្តូរមតិគ្នាអំពីបញ្ហាតំបន់ និង​អន្តរជាតិ​មួយចំនួន និងបានឯកភាពគ្នាអំពីសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

​មុននឹងបញ្ចប់ សម្តេចធិបតីក៏បានជម្រាបជូនលោកស្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជានិងថៃ៕

អត្ថបទដែលជាប់ទាក់ទង