សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន

បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខ រដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរប្រចាំការនៅតាមទល់ដែនទាំងឡាយ ចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន។
សម្ដេចតេជោលើកឡើងបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹក នៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ។
សម្ដេចតេជោ ក៏បានអំពាវនាវឱ្យជំរុញបង្កើនផលិតក្នុងស្រុក ក្នុងវេលានៃការបិទព្រំដែនជាមួយថៃ ដែលជាឱកាសមាសប្រាក់សម្រាប់ពង្រឹងសេដ្ឋកិច្ចខ្មែរ សម្ដេចលើកយកចំណូលក្រុមហ៊ុនសាប៊ូមួយមកបញ្ជាក់ថា នៅមុនពេលបិទច្រកព្រំដែន លក់បានតែ៣០ម៉ឺនដុល្លារទេក្នុងមួយខែ តែក្រោយបិទព្រំដែន មួយខែឡើងបីលានដុល្លារឯណោះ៕

