ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលរងខេត្តកំពង់ឆ្នាំង។
ពិធីមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ-ប្រធានក្រុមប្រឹក្សាខេត្ត-សមាជិកក្រុមប្រឹក្សាខេត្ត-អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងស្មៀនទូទាំងខេត្ត។ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
យោងតាមអនុក្រឹត្យលេខ ៤៥៧ អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ សម្រេចផ្ទេរភារកិច្ចលោក មុឹង វុធី ឋានន្តរស័ក្ខិឧត្តមមន្រ្តី ថ្នាក់លេខ១ ពីអភិបាលរងនៃគណ:អភិបាលខេត្តតាកែវ ឱ្យទៅកាន់មុខតំណែងជាអភិបាលនៃគណ:អភិបាលរងខេត្តកំពង់ឆ្នាំង៕

