**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

អ៉ីរ៉ង់ផ្ដល់សំណើថ្មីមួយទៅកាន់អាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបិទបញ្ចប់សង្រ្គាម ជាមួយការបើកកិច្ចចរចានុយក្លេអ៊ែរនៅពេលក្រោយ


បរទេស៖ តាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក Axios កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ អ៉ីរ៉ង់បានផ្ដល់សំណើថ្មីមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបិទបញ្ចប់សង្រ្គាម ជាមួយការបើកកិច្ចចរចានុយក្លេអ៊ែរនៅពេលក្រោយ។

Axios ដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះចំនួន២ ដែលបានដឹងពីសំណើថ្មីខាងលើរបស់អ៉ីរ៉ង់ បានឱ្យដឹងទៀតថានៅក្រោមសំណើថ្មីដែលត្រូវបានបញ្ជូនទៅឱ្យសហរដ្ឋអាមេរិកតាមរយៈប៉ាគីស្ថាន គឺផ្តោតជាសំខាន់ទៅលើការដោះស្រាយវិបត្តិច្រកសមុទ្រ Hormuz និងការបិទខ្ទប់របស់សហរដ្ឋអាមេរិកជាមុនសិន។ ជាផ្នែកនៃសំណើថ្មីនេះដែរ បទឈប់បាញ់នឹងត្រូវពន្យារបន្ថែមរយៈពេលវែង ឬក៏ ភាគីទាំងសងខាងនឹងយល់ព្រមលើការបិទបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍។

និយាយជារួម កិច្ចចរចានុយក្លេអ៊ែរអាចធ្វើទៅកើតនៅពេលក្រោយ បន្ទាប់ពីច្រកសមុទ្រ Hormuz ត្រូវបានបើកឡើងវិញ ហើយការបិទខ្ទប់ត្រូវបានដកចេញ។

តាម Axios សេតវិមានបានទទួលសំណើថ្មីរបស់អ៉ីរ៉ង់ហើយ តែមិនច្បាស់ថាតើសហរដ្ឋអាមេរិកចាប់អារម្មណ៍នឹងពិចារណាលើសំណើនេះឬក៏យ៉ាងណានោះទេ? កិច្ចចរចាស្វែងរកសនិ្តភាពកំពុងជាប់គាំង ដោយសារតែការបិទខ្ទប់ច្រកសមុទ្រ Hormuz និងសំណុំរឿងនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ ប៉ុន្តែការលុបបចោលការបិទខ្ទប់ និងបញ្ចប់សង្រ្គាមក្នុងដំណាក់កាលសព្វថ្ងៃត្រូវបានគេមើលឃើញថាអាចនឹងធ្វើឱ្យ សហរដ្ឋអាមេរិកបាត់បង់ឥទ្ធិពលនៅឯតុចរចានៅពេលអនាគត ពាក់ព័ន្ធនឹងស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៉ីរ៉ង់ និងការបញ្ចុះបញ្ចូលឱ្យអ៉ីរ៉ង់ឱ្យបញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមដែលទាំងនេះជាកម្មវត្ថុចម្បង ចំនួន២ របស់លោក ត្រាំ។

មន្ត្រីអាមេរិក ៣នាក់បានប្រាប់ Axios ថាលោក ត្រាំ ត្រូវបានរំពឹងថានឹងបើកកិច្ចប្រជុំមួយស្ដីពីអ៉ីរ៉ង់នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ជាមួយក្រុមមន្ត្រីសន្តិសុខជាតិកំពូលៗ និងគោលនយោបាយការបរទេសរបស់លោក៕

អត្ថបទដែលជាប់ទាក់ទង