**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

មូលនិធិសកល បញ្ជាក់ជំហរបន្តគាំទ្រវិស័យសុខាភិបាល ក្នុងការលុបបំបាត់ជំងឺឆ្លង ដូចជា ជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតជូនលោកស្រី Sylwia Murray ប្រធានបេសកកម្ម និងក្រុមការងារមូលនិធិសកល(Global Fund Country Team) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់មូលនិធិសកល ដែលតែងតែផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការចូលរួមគាំទ្រ គោលនយោបាយរបស់ក្រសួងសុខាភិបាល សម្រាប់កម្មវិធីអេដស៍ របេង និងគ្រុនចាញ់ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំ និងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ តាមរយៈជំនួយហិរញ្ញប្បទាននេះ មជ្ឈមណ្ឌលជាតិទាំង៣ (អេដស៍ របេង និងគ្រុនចាញ់) បាននិងកំពុងអនុវត្តសកម្មភាព ដើម្បីសម្រេចនូវផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ដែលមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ឈានឆ្ពោះទៅរកការបញ្ចប់ជំងឺទាំង៣ ដែលជាគោលដៅគំរាមកំហែងសុខភាពសាធារណៈនៅកម្ពុជា។

លោកស្រី Sylwia Murray ប្រធានបេសកកម្ម បានថ្លែងអបអរសាទរក្រសួងសុខាភិបាល ដែលសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលក្រសួងសម្រេចបានស្របតាមផែនការ និងគោលដៅដែលបានគ្រោងទុកសម្រាប់គម្រោងនីមួយៗ។ មូលនិធិសកល បានបន្តកិច្ចសហប្រតិបត្តិការដ៏ល្អ និងយ៉ាងជិតស្និត ជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីលុបបំបាត់ជំងឺឆ្លងទាំង៣ ចាប់តាំងពីឆ្នាំ២០០២ មកម្លេះ ជាពិសេស គឺកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។

ក្នុងជំនួបនេះ បានពិនិត្យ និងពិភាក្សាលើផែនការធានានិរន្តរភាព និងផែនការអន្តរកាល នៃកម្មវិធីជាតិទាំង៣ ក្នុងបរិបទដែលពិភពលោកកំពុងជួបនូវវិបត្តិសេដ្ឋកិច្ចសកល និងសង្គ្រាម ស្របពេលដែលជំនួយពីខាងក្រៅមានការកាត់បន្ថយ ព្រមទាំងការរួមបញ្ចូលកិច្ចអន្តរាគមន៍សំខាន់ៗ និងចាំបាច់នានារបស់កម្មវិធីជាតិទាំង៣ ទៅក្នុងការថែទាំសុខភាពបឋម។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល ក្នុងការបន្តជំរុញកិច្ចខិតខំទ្វេរដងបន្ថែមទៀត ជាមួយនឹងធនធានក្នុងស្រុកដែលមានកម្រិត ស្របពេលដែលជំនួយពីខាងក្រៅកំពុងត្រូវបានកាត់បន្ថយ ព្យាយាមគ្រប់លទ្ធភាពក្នុងការធានានិរន្តរភាព នៃកម្មវិធីជាតិទាំង៣ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងធានាថាមិនមានប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានរំលេចនូវផែនការយុទ្ធសាស្ត្ររឹងមាំសំខាន់បំផុតមួយ ដែលបានចាប់ផ្តើមអនុវត្តចាប់ពីដើមអណត្តិនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺការពង្រឹងការថែទាំសុខភាពបឋម។

លោកស្រីប្រធាន បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ដោយ ផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២៥-២០៣៤ (HSP4) ព្រមទាំងសហការបន្ថែមទៀត តាមរយៈការបន្តគាំទ្រ ការៀបចំកិច្ចសន្ទនាកម្រិតប្រទេស សម្រាប់រៀបចំស្នើគម្រោងជំនួយរបស់មូលនិធិសកលជុំទី៨ ឆ្នាំ២០២៧-២០២៩។

ជាមួយនឹងធនធានក្នុងស្រុកដែលមានកម្រិត និងជំនួយដែលត្រូវបានកាត់បន្ថយបន្តិចម្តងៗ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណូមពរដល់មូលនិធិសកល បន្តសហការជាមួយក្រុមការងារដឹកនាំគម្រោងមូលនិធិសកលក្រសួងសុខាភិបាល រិះរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត រួមជាមួយនឹងជំនាញបច្ចេកទេសថ្មីៗ ជម្រុញប្រសិទ្ធភាពគម្រោង ធានានិរន្តរភាពកម្មវិធី សំដៅសម្រេចបានលទ្ធផល និងគោលដៅតាមការគ្រោងទុក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរ ប្រតិភូមូលនិធិសកលទាំងអស់ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចសិក្សានៅកម្ពុជា និងសូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយសេចក្តីសុខសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង