**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ឯកឧត្តម ខូយ រីដា ដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយជាក់ស្តែងនូវសំណូមពរ ក៏ដូចជាក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ជុំវិញការស្នើសុំស្តារបឹងអំពួច និងអូរដំណាក់កន្សែង

ពោធិ៍សាត់៖នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយជាក់ស្តែងនូវសំណូមពរ ក៏ដូចជាក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ជុំវិញការស្នើសុំស្តារបឹងអំពួច និងអូរដំណាក់កន្សែង ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

ថ្លែងក្នុងឱកាសចុះដល់ទីតាំងនីមួយៗ ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ការចុះមកពិនិត្យដោយផ្ទាល់នៅថ្ងៃនេះ គឺដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងតាមរយៈរដ្ឋបាលឃុំ និងស្រុកជាច្រើនឆ្នាំមកហើយ។ ដាច់ខាតត្រូវតែស្តារបឹងនេះឡើងវិញ ដើម្បីជាប្រយោជន៍រួម។ ទោះជាយ៉ាងណា ឯកឧត្តមបានណែនាំឱ្យរដ្ឋបាលស្រុក និងឃុំ ត្រូវសម្របសម្រួលដោះស្រាយជាមួយបងប្អូន ៣គ្រួសារដែលប៉ះពាល់នោះ ឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីឱ្យគម្រោងនេះដើរទៅមុខដោយរលូន និងមានតម្លាភាព។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការស្តារបឹងអំពួច និងអូរដំណាក់កន្សែងឡើងវិញនៅពេលនេះ គឺជាដង្ហើមសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំផ្ទះរុងទាំងមូល។ កាលណាប្រភពទឹកយើងជ្រៅ វានឹងក្លាយជាអាងស្តុកទឹកយុទ្ធសាស្ត្រ សម្រាប់ជួយឱ្យបងប្អូនមានទឹកប្រើប្រាស់គ្រប់គ្រាន់ ជាពិសេសនៅរដូវប្រាំង ដែលទឹកតែងតែខ្សត់ខ្សោយ, ជាជង្រុកត្រីធម្មជាតិ ដើម្បីរក្សាជម្រកត្រីមេពូជ, ជួយរំដោះទឹក និងកាត់បន្ថយការលិចលង់នៅរដូវវស្សាផងដែរ។

ឯកឧត្តម ខូយ រីដា បានកោតសរសើរចំពោះស្មារតីសាមគ្គីភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមបដិភាគថវិកា និងចេះសហការជាមួយអាជ្ញាធរ។

ឯកឧត្តមក៏បានសូមសំណូមពរដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋទាំងអស់ សូមមេត្តារក្សាអនាម័យបរិស្ថានឱ្យបានខ្ជាប់ខ្ជួន ចាប់ផ្តើមពីក្នុងផ្ទះ រហូតដល់តាមដងផ្លូវសាធារណៈ។ សូមកុំបោះចោលសម្រាមពាសវាលពាសកាល ដើម្បីសុខភាពយើងទាំងអស់គ្នា និងដើម្បីឱ្យខេត្តពោធិ៍សាត់របស់យើងកាន់តែមានភាពស្រស់បំព្រង។

តំណាងប្រជាពលរដ្ឋ បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងខ្លាំង ក្រោយពីទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីលោកអភិបាលខេត្ត ក្នុងការផ្តល់គ្រឿងចក្រចុះស្តារបឹង និងអូរ ដែលជាក្តីសង្ឃឹមយ៉ាងធំធេង របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំផ្ទះរុងយើងខ្ញុំ។ នេះសបញ្ចាក់ឱ្យឃើញថា លោកគឺជាមេបាក្នុងខេត្ត ដែលយល់ពីសុខទុក្ខ និងការលំបាករបស់រាស្ត្រពិតប្រាកដ។

គួរជម្រាបជូនថា សកម្មភាពចុះជួបពលរដ្ឋដោយផ្ទាល់នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងធ្វើឱ្យមានប្រសិទ្ធភាព»៕

អត្ថបទដែលជាប់ទាក់ទង