សង្រ្កាន្តថ្ងៃទី២ ខេត្តកំពង់ស្ពឺមានភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់

កំពង់ស្ពឺ៖ ភ្ញៀវទេសចរមកដើរលេងកំសាន្ត ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរមណីយដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ នាថ្ងៃទី២ មានចំនួនសរុបប្រមាណ ៦០៥,០០០នាក់ រួមមាន៖
ក. ភ្ញៀវទេសចរជាតិសរុប ៦០៤,០៥០នាក់
– ស្នាក់នៅ ២,០០០នាក់
– ប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច ៦០២,០៥០នាក់
ខ. ភ្ញៀវទេសចរបរទេស ៩៥០នាក់
ក្នុងនោះផងដែរភ្ញៀវទេសចរណ៍ផ្ទៃក្នុងដែលមកលេងកំសាន្ត ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៦ ក្នុងថ្ងៃទី២មានចំនួនសរុបប្រមាណ ៥៨០,០០០នាក់ ក្នុងនោះរួមមាន៖
ក. ប្រជាពលរដ្ឋដើរលេងកម្សាន្ត៥៧៩,២៥០ នាក់
ខ. ភ្ញៀវទេសចរបរទេស ៧៥០ នាក់ រម្មណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ក្នុងថ្ងៃទី២ មានចំនួនសរុបប្រមាណ ២៥,០០០នាក់ ក្នុងនោះរួមមាន៖
ក. ភ្ញៀវទេសចរជាតិសរុប ២៤,៨០០ នាក់
– ស្នាក់នៅ ២,០០០នាក់ – ប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច ២២,៨០០នាក់
ខ. ភ្ញៀវទេសចរបរទេស២០០ នាក់៕

