ឡានធុនធំក្រឡាប់កិនរ៉ឺម៉ក់ដឹកសិស្សសាលា បណ្ដាលឱ្យរងរបួសជាច្រើននាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៣

ភ្នំពេញ៖ សមត្ថកិច្ចខេត្តកំពតបានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដដឹកទំនិញធុនធ្ងន់ទម្ងន់៥តោន ក្រឡាប់សង្កត់លើរ៉ឺម៉កដឹកក្មេងសិស្សសាលា ដែលសមត្ថកិច្ចសន្និដ្ឋានថា អាចមានជនរងគ្រោះច្រើននាក់រងគ្រោះក្នុងហេតុការណ៏រថយន្តក្រឡាប់សង្កត់លើនេះ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងឃុំព្រៃថ្នងស្រុកទឹកឈូរ ខេត្តកំពត នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ។

ក្រោយកើតហេតុ ពលរដ្ឋបាននាំគ្នាជួយសង្គ្រាះបឋម ទាញយកក្មេងៗមួយចំនួនពីក្រោមរថយន្ត ហើយសមត្ថកិច្ចក៏បានចុះអន្តរាគមន៌ប្រើរថយន្ដស្ទូចដើម្បីជួយសង្គ្រោះក្មេងៗដែលកៀបជាប់ក្រោមរថយន្ដក្រឡាប់ ហើយនៅមិនទាន់បញ្ជាក់បានពីស្ថានភាពនិងចំនួនជនរងគ្រោះនៅឡើយ៕

