**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ

អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បណ្ដុះបណ្ដាលអ្នកបន្តវេនធ្វើខ្មុកម្រ័ក្សណ៍ខ្មែរនៅស្នាក់ការអង្គភាពគ្រប់គ្រងភូមិធម្មជាតិរុនតាឯក

សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់លើការថែរក្សាមរតកវប្បធម៌អរូបីរបស់ដូនតា ដោយជួយជ្រោមជ្រែងដល់អ្នកជំនាញផ្នែកសិល្បៈខ្មុកម្រ័ក្សណ៍ ឱ្យទៅបង្រៀនជំនាញនេះដល់ពលរដ្ឋ និងយុវជនខ្មែរជាច្រើននាក់ នៅក្នុងភូមិធម្មជាតិរុនតាឯក ក្រុងរុនតាឯកតេជោសែន តាមរយៈគម្រោងបណ្តុះបណ្តាលវិជា្ជជីវៈកេរដំណែលដូនតា ដើម្បីឱ្យអ្នកមានចិត្តស្រឡាញ់វិស័យនេះបានរៀនសូត្រ និងបានទទួលយកចំណេះជំនាញដូនតាបន្តវេនទៅថ្ងៃអនាគត។

លោក យុន តារារ័ត្ន អាយុ៥២ឆ្នាំ ជំនាញសិល្បៈសូនរូប និងជាគ្រូបង្គោលក្នុងគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈកេរដំណែលដូនតាអស់រយៈពេល១១ខែមកហើយ។

គ្រូបង្គោលរូបនេះបានឱ្យដឹងថា ខ្មុកម្រ័ក្សណ៍ គឺជាខ្មុកធ្វើពីស្មាច់ ឬក្រដាស និងម្រ័ក្សណ៍ជាដើម។ ចំណេះដឹងធ្វើខ្មុកម្រ័ក្សណ៍នេះ មានរាប់រយឆ្នាំមកហើយនៅក្នុងសង្គមខ្មែរ។ ការណ៍នេះ គេត្រូវតែបណ្តុះបណ្តាលបន្តដើម្បីឱ្យចំណេះដឹងនេះមានភាពទូលំទូលាយ និងកុំឱ្យបាត់បង់។ ចំពោះមុខខ្មុក ចាស់បុរាណធ្វើឡើងសម្រាប់ពាក់សម្តែងល្ខោនខោល មានតួអង្គផ្សេងៗនៅក្នុងរឿងរាមកេរ្តិ៍។

ដោយឡែកនៅក្នុងការបង្រៀននេះ លោក តារារ័ត្ន បញ្ជាក់ថា គឺរៀនផលិតខ្នាតតូច មានតួអង្គយក្ស ស្វា និងច្នៃជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀត ដើម្បីឱ្យសិស្សអាចមានលទ្ធភាពបង្កើតអាជីវកម្មពេលរៀនចប់។

លោក យុន តារារ័ត្ន បានចំណាយពេល២ថ្ងៃរៀងរាល់ចុងសប្ដាហ៍ ធ្វើដំណើរចេញពីក្រុងសៀមរាបឆ្ពោះទៅក្រុងរុនតាឯកតេជោសែន ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ ដើម្បីបង្រៀនយុវជន និងពលរដ្ឋនៅទីនោះ។

បើទោះបីជាពេលវេលាខ្លី លោក តារារ័ត្ន បានព្យាយាមបង្ហាត់បង្រៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដោយធ្វើឡើងក្នុងទម្រង់ក្បួនខ្នាតនៃសិល្បៈខ្មែរ ហើយឃើញថាការខិតខំរបស់សិស្សងាយចាប់បាន និងអាចធ្វើបានតាមអ្វីដែលគ្រូបានដាក់ឱ្យធ្វើ។

វគ្គបណ្តុះបណ្តាលនេះ មានពលរដ្ឋ និងយុវជនប្រមាណ១៥នាក់ ដែលសុទ្ធសឹងជាអ្នកស្រឡាញ់ និងជ្រើសរើស រៀនជំនាញខ្មុកម្រ័ក្សណ៍។

អ្នកស្រី ប៊ុន ចាន់ធី អាយុ៤៥ឆ្នាំ គឺជាសិស្សម្នាក់ ក្នុងចំណោមសិស្សជាច្រើនទៀត ដែលមាននិស្ស័យនឹងសិល្បៈខ្មុកម្រ័ក្សណ៍ ដែលធ្វើឱ្យការរៀនសូត្រឆាប់យល់ និងចេះចាំនូវក្បួនធ្វើតាមដំណាក់កាលនីមួយៗ។

អ្នកស្រី ប្រាប់ថា ជំនាញធ្វើខ្មុកម្រ័ក្សណ៍នេះមានការលំបាក ដោយត្រូវការភាពអត់ធ្មត់ជាច្រើន។ សព្វថ្ងៃ អ្នកស្រីអាចចេះផលិតខ្មុករូបសត្វ ដន្លាប់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀត។

អ្នកស្រី សង្ឃឹមថាក្រៅពីជួយអ្នកស្រីឱ្យយកទៅធ្វើជាមុខរបររកកម្រៃជួយដល់ជីវភាពគ្រួសារប្រចាំថ្ងៃទៅថ្ងៃអនាគត គឺជាការផ្តល់ឱកាសឱ្យអ្នកភូមិធម្មជាតិរុនតាឯកបានចូលរួមថែរក្សាមរតកវប្បធម៌ដូនតាខ្មែរ។

ចំណែកកញ្ញា សិទ្ធ សុណាន់ ដែលជានិស្សិតរៀននៅសកលវិទ្យាល័យផង បានឆ្លៀតពេលទំនេរចុងសប្ដាហ៍មករៀនសិល្បៈធ្វើខ្មុកផង។

កញ្ញាប្រាប់ថា ជំនាញនេះពិតជាមានសារសំខាន់ក្នុងការជួយថែរក្សាមរតកវប្បធម៌របស់ដូនតាខ្មែរ។ នាងនិយាយថា កាលពីមុននាងមិនដែលស្គាល់អ្វីទៅជាសិល្បៈខ្មុកម្រ័ក្សណ៍ និងជាក្បាច់រចនារបស់ខ្មែរទេ។ ប៉ុន្តែបន្ទាប់ពីចូលរៀនជំនាញនេះ មិនត្រឹមតែធ្វើឱ្យនាងស្គាល់មរតកវប្បធម៌ដ៏មានតម្លៃរបស់ដូនតាខ្មែរប៉ុណ្ណោះទេ គឺថែមទាំងចេះធ្វើវាទៀត និងមានមោទនភាពយ៉ាងខ្លាំងចំពោះចំណេះជំនាញមួយនេះផង៕

អត្ថបទដែលជាប់ទាក់ទង