មនុស្សចំនួន ៨នាក់បានស្លាប់ និងកុមារម្នាក់រងរបួសនៅពេលដែលផ្ទះមួយខ្នងបានដួលរលំដោយសារតែការរញ្ជួយដី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

កាប៊ុល៖ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា មនុស្សចំនួន ៨នាក់បានស្លាប់ និងកុមារម្នាក់រងរបួសកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅពេលដែលផ្ទះមួយខ្នងបានដួលរលំដោយសារតែការរញ្ជួយដី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ទីភ្នាក់ងារភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បានឱ្យថាការរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ នៅជម្រៅ ១៧៧គីឡូម៉ែត្រ បានវាយប្រហារតំបន់ Hindu Kush នៃទីក្រុងកាប៊ុល របស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ។ ការរញ្ជួយដ៏ខ្លាំង៏បានកើតឡើងនៅក្នុងទីក្រុងអ៉ីស្លាម៉ាបាដ របស់ប៉ាគីស្ថាន និងទីក្រុងញូវដែលី របស់ឥណ្ឌាផងដែរ។ នេះបើយោងតាមសាក្សីរបស់ Reuters។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំមុន អាហ្វហ្កានីស្ថានបានរងគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បណ្តាលឱ្យមនុស្ស ២៧នាក់ស្លាប់ និងបំផ្លាញផ្ទះរាប់រយខ្នង៕

