ក្រសួងអប់រំ អបអរសាទរ ខួប៥ឆ្នាំ នៃការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរ ខួប៥ឆ្នាំ នៃការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២២) ។
សូមបញ្ជាក់ថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្កការយូណេស្កូកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។
សូមរម្លឹកថា ការចុះបញ្ជីនេះ គឺជាមោទកភាពជាតិខ្មែរដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការការពារ គ្រប់គ្រង អភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌប្រកបដោយចីរភាព ៕