៣ខែកម្ពុជាទទួលបានចំណូលប្រមាណ១៣លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមនីយដ្ឋានអង្គរ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កម្ពុជាទទួលបានចំណូលប្រមាណ១៣លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ក្នុងរយៈពេល៣ខែ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរ ប្រមាណ២៧០ ៩១១នាក់។
គ្រឹះស្ថានអង្គរបញ្ជាក់ថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦នេះ ចំណូលដែលទទួលបាន ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ១៣ ១០៣ ៩៧៧ដុល្លារ ថយចុះ៣០.០០% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន ២៧០ ៩១១នាក់ ថយចុះ៣២.០២%។
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់រយៈពេល៣ខែ ឆ្នាំ២០២៦ មានចំនួន ៥៤១ ៨២២ដុល្លារ៕

