**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

អនុប្រធានទី២ រដ្ឋសភា អញ្ជើញប្រគល់ផ្ទះ និងបន្តពិនិត្យដំណើរការសាងសង់ផ្ទះបន្ថែមទៀត ដើម្បីប្រគល់ជូនប្រជាពលក្រីក្រ ក្នុងស្រុកកំចាយមា ខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ បានអញ្ជើញប្រគល់ផ្ទះ និងបន្តពិនិត្យដំណើរការសាងសង់ផ្ទះបន្ថែមទៀត ដើម្បីប្រគល់ជូនប្រជាពលក្រីក្រ ក្នុងស្រុកកំចាយមា ខេត្តព្រៃវែង។

ផ្ទះថ្ម១ខ្នងទំហំ ៤.៥០ម៉ែត្រ x ៨.៥០ម៉ែត្រ ជារចនាបទក្រពើហារ ប្រកដំបូលស៊ីប្រូស៊ីម៉ង់ ដែលសាងសង់រួចរាល់តាំងពីឆ្នាំ២០២៥ ត្រូវបានប្រគល់ជូនលោកយាយ សុខ សន អាយុ ៩២ឆ្នាំ ដែលជាជនចាស់ជរាទីទាល់ក្រ និងគ្មានទីពឹង រស់នៅភូមិជាចត្បូង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្រោយពីពិធីប្រគល់ផ្ទះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា និងលោកជំទាវ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះមនុស្សធម៌មួយខ្នង ទៀត ស្ថិតនៅភូមិទួលអង្ក្រង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ផ្ទះដែលកំពុងសាងសង់នេះ នឹងត្រូវប្រគល់ជូនលោកស្រី ញ៉ែម នឿន អាយុ ៧៣ ឆ្នាំ ជាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាត។ ការសាងសង់ផ្ទះថ្មីនេះ គឺមានការចូលរួមកម្លាំងពីប្រជាពលរដ្ឋស្ម័គ្រចិត្ត និងកម្លាំងប្រជាការពារភូមិ ក្រោមបច្ចេកទេសរបស់ជាងជំនាញ។

ឯកឧត្តម បានបញ្ជាក់ថា ការជ្រើសរើសប្រជាពលរដ្ឋក្រីក្រមកទទួលផ្ទះអំណោយនេះ គឺប្រកបដោយតម្លាភាពបំផុត ក្រោមការត្រួតពិនិត្យពីអាជ្ញាធរភូមិឃុំ ដោយមានការបោះឆ្នោតពីប្រជាពលរដ្ឋក្នុងភូមិ ដើម្បីជ្រើសរើសប្រជាពលរដ្ឋក្រីក្រសាកសមនឹងទទួលអំណោយផ្ទះថ្ម១ខ្នងនេះ។

សូមបញ្ជាក់ថា នេះគឺជាផ្ទះទី៤ និងទី៥ គិតចាប់ពីឆ្នាំ២០២៣ ដែលត្រូវបានសាងសង់ និងប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងឃុំជាច ក្រោមសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ឯកឧត្តម វង សូត និងលោកជំទាវ។

ឯកឧត្តម វង សូត និងលោកជំទាវ បានសន្យាថា នឹងបន្តសាងសង់ផ្ទះថ្មនេះ ជូនប្រពលរដ្ឋក្រីក្រគ្រប់ៗភូមិ នៃឃុំជាច ស្រុកកំចាយមារ ដោយស្នើឱ្យអាជ្ញាធរភូមិឃុំ បន្តយកចិត្តទុកដាក់ និងជ្រើសរើសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងភូមិ ដើម្បីរៀបចំការបោះឆ្នោតឱ្យមានតម្លាភាព ជៀសវាងការអាក់អន់ចិត្តរវវាងគ្នា។

សកម្មភាពដ៏ថ្លៃថ្លារបស់ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា មិនត្រឹមតែជាការផ្តល់ជម្រកដ៏កក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញឱ្យឃើញនូវទឹកចិត្តសប្បុរសធម៌ ការរួមសុខរួមទុក្ខ និងការមិនបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ។ នេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យមានភាពប្រសើរឡើងស្របតាមគោលនយោ បាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង