**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

គិតមកដល់ពេលនេះ ជនបង្កគ្រោះថ្នាក់បើករថយន្តបុកមនុស្សស្លាប់ ៦នាក់ នៅស្រុកមោងឫស្សី មិនទាន់ចូលបំភ្លឺនោះទេ ខណៈឪពុកពុំដឹងថាកូនរបស់ខ្លួនគេចទៅឯណា

បាត់ដំបង៖ គិតមកដល់ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ជនបង្កគ្រោះថ្នាក់បើករថយន្តបុក មនុស្ស ៦នាក់ស្លាប់ នៅស្រុកមោងឫស្សី មិនទាន់ចូលបំភ្លឺ នោះទេ ខណៈឪពុកពុំដឹងថាកូនរបស់ខ្លួនគេច ទៅឯណា។

ជនបង្ក ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលបើករថយន្តបុក មនុស្ស ៦នាក់ ស្លាប់(រួមទាំងទារកក្នុងផ្ទៃ) មិនទាន់ចូលទៅបំភ្លឺ តាមពេលវេលាកំហិត គឺនៅម៉ោង១០ ព្រឹកថ្ងៃទី១ ខែមេសា នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឡើយ។ នេះបើតាមអ្នកនាំពាក្យស្នងការនគរបាលខេត្តបាត់ដំបង។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី៣១ ខែមីនា ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ឈ្មោះ ស៊ីវ ជ័យសិដ្ឋ គឺពិតជាអ្នកដែលបើករថយន្តបង្កគ្រោះថ្នាក់បណ្តាល ឱ្យមនុស្ស៦នាក់(បូករួមទាំងកូនក្នុងផ្ទៃ) ស្លាប់យ៉ាងអណោចអធម៌។ ក្រោយកើតហេតុ ជនបង្ក បានគេចខ្លួនបាត់គ្មានដំណឹង សូម្បីតែឪពុករបស់គេ ដែលជាស្នងការរងម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏ពុំដឹងថាកូនរបស់ខ្លួន គេច ទៅឯណានោះដែរ។

បើតាមស្នងការដ្ឋានគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៣០មីនា ឪពុកជនបង្កគឺលោក ស៊ីវ សុជាតិ បានទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

បើតាមការបំភ្លឺនោះ លោក ស៊ីវ សុជាតិ នៅថ្ងៃទី២៧ ខែមីនា កូនគាត់បានបើករថយន្តខាងលើចេញពីភ្នំពេញ មកផ្លូវបាត់ដំបង មិនទៅតាមផ្លូវសៀមរាបទេ ហើយថ្ងៃដដែលគាត់បានទទួលទូរស័ព្ទពីប្រពន្ធគាត់ប្រាប់ថា កូនរបស់ខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង។ ប៉ុន្តែមកដល់ថ្ងៃនេះ លោក ស៊ីវ សុជាតិ មិនបានទទួលដំណឹងថា កូនរបស់គាត់ស្ថិតនៅទីណានោះទេ។

ករណីគ្រោះថ្នាក់ បានកើតឡើងតាំងពីយប់ថ្ងៃទី២៧ ខែមីនារហូតដល់វេលារសៀល ថ្ងៃ ទី៣០ ខែមីនា ទើបសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញលិខិតកោះហៅម្ចាស់ឡានដែលបង្កហេតុទៅបំភ្លឺ។ កាលបរិច្ចេទចូលបំភ្លឺ ត្រូវបានកំណត់នៅ១០ ព្រឹក ថ្ងៃទី១ ខែមេសា។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ សាធារណជន នៅតែបន្តថ្កោលទោស និងទន្ទឹងរង់ចាំមើលសមត្ថកិច្ច ពិសេសការអនុវត្តច្បាប់ ដើម្បីផ្តល់យុត្តិធម៌ សម្រាប់គ្រួសារជនរងគ្រោះ។ ពាក់ព័ន្ធករណីនេះដែរសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញមុខបញ្ជាឱ្យសមត្ថកិច្ច ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង