អគ្គលេខាធិការព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មវាយតម្លៃផលប៉ះពាល់កូវីដ-១៩ របស់សហភាពអឺរ៉ុប
ភ្នំពេញ៖ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយនឹងក្រុមបេសកកម្មវាយតម្លៃផលប៉ះពាល់កូវីដ-១៩ របស់សហភាពអឺរ៉ុប រួមមាន៖ លោកស្រីMs. Mary Van Overbeke, mission team, Mr. Vitor Dionizo, mission team, Mr. Ang Thanarak, Local expert, Mr. Sophea Ly, Program Manager, EU ដើម្បីវាយតម្លៃការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ព្រឹទ្ធសភា នៅសាលប្រជុំពិសេសកណ្តាល វិមានព្រឹទ្ធសភា៕