**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

Washington Post៖ យោធាអាមេរិកបានបាញ់មីស៊ីល Tomahawk ច្រើនជាង ៨៥០គ្រាប់ ក្នុងរយៈពេលតែ ៤សប្តាហ៍នៃសង្គ្រាមជាមួយអ៉ីរ៉ង់

បរទេស៖ យោងតាមសេចក្តីរាយការណ៍របស់កាសែត Washington Post នាថ្ងៃសុក្រនេះ យោធាសហរដ្ឋអាមេរិកបានបាញ់មីស៊ីល Tomahawk ច្រើនជាង ៨៥០គ្រាប់ ក្នុងរយៈពេលតែ ៤សប្តាហ៍នៃសង្គ្រាមជាមួយអ៉ីរ៉ង់ ដែលជាអត្រាប្រើប្រាស់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់ រហូតធ្វើឱ្យមន្ត្រីមន្ទីរបញ្ចកោណមួយចំនួនមានការព្រួយបារម្ភ និងឈានដល់ការជជែកពិភាក្សាផ្ទៃក្នុងអំពីវិធីបង្កើនសមត្ថភាពផលិតឱ្យបានទាន់ពេលវេលា។

បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ទោះបីជាមានការលើកឡើងពីក្តីបារម្ភនេះក្តី សេតវិមានបានចេញមុខច្រានចោលយ៉ាងដាច់អហង្ការ ដោយអ្នកនាំពាក្យ លោកស្រី Karoline Leavitt បានបញ្ជាក់ប្រាប់ Reuters ថា៖ «កងទ័ពអាមេរិកមានសព្វាវុធ និងគ្រាប់រំសេវស្តុកទុកគ្រប់គ្រាន់លើសពីអ្វីដែលចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅនៃ «ប្រតិបត្តិការកំហឹងដ៏មហិមា» (Operation Epic Fury) ដែលកំណត់ដោយប្រធានាធិបតី ត្រាំ»។

លោកស្រីបានបន្ថែមថា លោក ត្រាំ នៅតែបន្តជំរុញឱ្យក្រុមហ៊ុនការពារជាតិទាំងអស់ ពន្លឿនការផលិតអាវុធដែលផលិតដោយអាមេរិកផ្ទាល់ ដែលលោកអះអាងថាជាអាវុធដ៏ល្អបំផុតនៅលើពិភពលោក។

គួរបញ្ជាក់ថា ជម្លោះរវាងអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ ដែលកំពុងឈានចូលដល់សប្តាហ៍ទី៤នេះ បានបង្កឱ្យមានតម្រូវការប្រើប្រាស់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ (Precision weapons) យ៉ាងច្រើនលើសលប់ ដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធា និងរោងចក្រផលិតអាវុធរបស់ទីក្រុងតេហេរ៉ង់។រហូតមកដល់ពេលនេះ ក្រសួងការពារជាតិអាមេរិក នៅមិនទាន់ផ្តល់ការអត្ថាធិប្បាយណាមួយជាផ្លូវការជុំវិញសេចក្តីរាយការណ៍នេះនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង