**ក្រសួងវប្បធម៌ ចេញសេចក្តីជូនដំណឹងស្តីពី ការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ**សម្តេចតេជោ សម្តែងនូវអំណរសាទរចំពោះ «ក្រមាខ្មែរ» ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង**ស្ពានអាកាសភ្លោះ សម្តេចធិបតី គ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ នៅចិន**ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន៖ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់អំណាចរយៈពេលវែង**កម្លាំងអាវុធហត្ថ ចុះបំបែកសំបុកក្រុមជនឆបោកយ៉ាងសកម្មតាមរយៈការលក់ទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប**វិវាទទិញលក់អចលនវត្ថុ​រ៉ាំរ៉ៃ​ និងស្មុគស្មាញ ដែលអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំ មួយករណីទៀត​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ**លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បើកកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក**ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានភារកិច្ចថ្មីគឺជួយនាយករដ្ឋមន្រ្តីពង្រីកវិសាលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**តំបន់ប្រតិបត្តិការសឹករងកែប បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ដល់នាយទាហាននាយទាហានរង និងពលទាហាន។**អ៊ីស្រាអ៊ែល ប្រកាសទិញយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធស្វ័យភាពទំនើបដែលមានតម្លៃរហូត ៤០លានដុល្លារ ពីក្រុមហ៊ុន Elbit Systems**យោធារុស្ស៊ី បាញ់បង្ហោះមីស៊ីលល្បឿនលឿន ជាងសំឡេង នៅក្នុងសមយុទ្ធហ្វឹកហាត់ នៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ**សមាជិក NATO កំពុងតែទន្ទឹងរង់ចាំមើលរដ្ឋបាលលោក ត្រាំ ចូលកាន់អំណាច មុនសម្រេចចិត្តលើការអញ្ជើញអ៊ុយក្រែន**ក្រុមហ៊ុនផលិតបន្ទះឈីបចិន ថាពួកគេអាចទប់ទល់នឹងការគ្រប់គ្រងនាំចូលថ្មី របស់អាមេរិក**រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា»**នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson ផ្អាកដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង**អង្គការសហប្រជាជាតិ ប្រកាសអំពាវនាវរក ថវិកា ៤៧ពាន់លានដុល្លារ ដើម្បីយកទៅផ្តល់ជំនួយ ក្នុងឆ្នាំ២០២៥

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាឃុំជ្រោយស្វាយអាណត្តិទី៥

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាឃុំជ្រោយស្វាយ អាណត្តិទី៥។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា នាងខ្ញុំសូមថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតនាកន្លងមកនេះ ដើម្បីបន្តដឹកនាំ រដ្ឋបាលឃុំឲ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។ ហេតុនេះនៅក្នុងអាណត្តិការងារ០៥ឆ្នាំនេះ លោកស្រី អស់លោកជាសមាជិកក្រុមប្រឹក្សា ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។
ការបោះឆ្នោតដើម្បីបង្កើតឡើងនូវក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់មានអត្ថន័យយ៉ាងជ្រាលជមកលើប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា គឺ (១)ការពង្រឹង ពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន (២)ការនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលនៅកម្ពុជាតាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ អំណាច ធនធាន សិទ្ធិស្វ័យសម្រេចពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ និង(៣)ការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់ របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។

ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្តនិរន្តរភាព នៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំបន្តទៀត។ ក្រុមប្រឹក្សាអាណត្តិថ្មីក៏ពិតមែន ប៉ុន្តែមិនមែនបានសេចក្តីថាការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សា បានអនុវត្តកន្លងមកត្រូវបានបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវបន្តគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សា អាណត្តិចាស់ សំដៅធានាឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។

ដើម្បីជាមូលដ្ឋានក្នុងការចាប់ផ្តើមអនុវត្តការងាររបស់ក្រុមប្រឹក្សាសង្កាត់ នាអាណត្តិទី៥នេះ លោកជំទាវ មិថុនា ភូថង បានគូសបញ្ជាក់នូវចំណុចជាគន្លឹះមួយចំនួនដែលក្រុមប្រឹក្សាអាណត្តិថ្មីត្រូវ យកចិត្តទុកដាក់ដូចខាងក្រោម ៖

ទី១.ទោះបីក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានបោះឆ្នោតជ្រើសរើសឡើងដោយការបោះឆ្នោតដោយ ផ្ទាល់ពីប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួនក៏ដោយ ក៏ក្រុមប្រឹក្សាសង្កាត់ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន។

ទី២.បន្ទាប់ពីថ្ងៃកិច្ចប្រជុំប្រកាសសុពលភាពនេះតទៅ កិច្ចការអាទិភាពទី១របស់ក្រុមប្រឹក្សា សង្កាត់អាណត្តិ គឺត្រូវពិនិត្យរៀបចំ និងអនុម័តដីកាស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដែលជាវិធាន កំណត់អំពីកិច្ចប្រជុំ និងរបៀបរបបធ្វើការងាររបស់ក្រុមប្រឹក្សាសង្កាត់ និងគណៈកម្មាធិការនានា។

ទី៣.កិច្ចការបន្តគឺក្រុមប្រឹក្សាសង្កាត់អាណត្តិថ្មី ត្រូវជួបប្រជុំគ្នាដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍ និងគម្រោងសេវាកម្មនានាដែលនៅសេសសល់ពីអាណត្តិមុន។

ទី៤.ក្រុមប្រឹក្សាអាណត្តិទី៥ ត្រូវបន្តអនុវត្តថវិកា និងគម្រោងអភិវឌ្ឍន៍នានារបស់ ក្រុមប្រឹក្សាសង្កាត់អាណត្តិមុន។ ដូច្នេះក្រុមប្រឹក្សាថ្មីត្រូវរៀបចំបែបបទស្នើសុំតម្កល់គំរូហត្ថលេខា ឡើងវិញនៅរតនាគារ និងធនាគារដែលមានគណនី។

ទី៥.ពិនិត្យឡើងវិញអំពីសមាសភាពគណៈកម្មាធិការ ឬគណៈកម្មការនានារបស់ក្រុមប្រឹក្សា សង្កាត់អាណត្តិទី៤ ដើម្បីធ្វើការកែសម្រួលទៅតាមសមាសភាព និងតម្រូវការនៃក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥។

ទី៦.ក្រុមប្រឹក្សាអាណត្តិទី៥នេះ ត្រូវបន្តអនុវត្តដីកា សេចក្តីសម្រេច និងលិខិត បទដ្ឋាននានារបស់ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ដែលបានសម្រេចកន្លងមក ឱ្យបានត្រឹមត្រូវ និង មាន ប្រសិទ្ធភាព ប្រសិនបើពុំមានដីកា សេចក្តីសម្រេច និងលិខិតបទដ្ឋានថ្មីណាមកជំនួសនោះ។

ទី៧.ដោយផ្អែកលើផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ក្រុមប្រឹក្សាអាណត្តិទី៤ ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ត្រូវត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធី នៃដំណើរការកសាងផែនការអភិវឌ្ឍដែលបានកំណត់។

ទី៨.លើសពីនេះទៀត ក្រុមប្រឹក្សាក៏ត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់ គណនេយ្យភាព និងតម្លាភាពនៅក្នុងការអនុវត្តការងាររបស់ខ្លួនជាប្រចាំ។

ទី៩.ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជន ដើម្បីអនុវត្តឱ្យសម្រេច បានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសជំរុញការចូលរួមអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល។

ទី១០.ការផ្តល់សេវាសាធារណះលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវ ដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលនីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។

ទី១១,ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើង។

ទី១២.ផ្អែកតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ សមាជិកក្រុមប្រឹក្សាទាំងអស់ មាន កាតព្វកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល។

ទី១៣.ចំណុចចុងក្រោយ ខ្ញុំសូមគូសបញ្ជាក់អំពីចំណុចដ៏សំខាន់នៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គម ការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាដំណើរការប្រកួត ប្រជែងខាងនយោបាយដ៏ស្រួចស្រាល់ រវាងគណបក្សនយោបាយ និងបេក្ខជននៃគណបក្សនយោបាយ ដើម្បីកាន់កាប់អំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅថ្នាក់ឃុំ សង្កាត់ បន្ទាប់ពីការប្រកាស លទ្ធផលជាផ្លូវការនៃការបោះឆ្នោត បេក្ខជនជាប់ឆ្នោតមកពីគណបក្សនយោបាយនានា ដែលបាន ប្រកួតប្រជែងក្នុងពេលបោះឆ្នោត នឹងក្លាយជាក្រុមប្រឹក្សាឃុំ សង្កាត់ ជាអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ធ្វើជាតំណាងឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំ សង្កាត់របស់ខ្លួន ដែលត្រូវ ការពារ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់ៗរូប គឺមិនតំណាងឱ្យតែប្រជាពលរដ្ឋដែលគាំទ្រ គណបក្សខ្លួននោះឡើយ។

ក្រោយការបោះឆ្នោត ប្រជាពលរដ្ឋដែលមកពីគ្រប់និន្នាការ នយោបាយ ត្រូវរួមសាមគ្គីសហការគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកឱ្យបានល្អនៅតាមសហគមន៍ មូលដ្ឋាននានា និងត្រូវសហការចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោត ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ ខ្លួនឱ្យកាន់តែមានការរីកចម្រើនបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង