យោធាអ៉ីស្រាអែលបើកប្រតិបត្តិការវាយប្រហារតាមអាកាសទៅលើគោលដៅនានា នៅក្នុងរដ្ឋធានីតេហេរ៉ង់របស់អ៉ីរ៉ង់

ហ្សេរុយសាឡិម៖ នាថ្ងៃចន្ទនេះ យោធាអ៉ីស្រាអែលបានប្រកាសថា ខ្លួនកំពុងបើកប្រតិបត្តិការវាយប្រហារតាមអាកាសទៅលើគោលដៅនានា នៅក្នុងរដ្ឋធានីតេហេរ៉ង់របស់អ៉ីរ៉ង់។
ការវាយប្រហារនេះ កើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានបើកកិច្ចចរចាគ្នា ហើយលោកបានសម្រេចចិត្តពន្យារពេលការវាយប្រហារលើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់រយៈពេល ៥ថ្ងៃ ដើម្បីទុកពេលឱ្យការចរចាដំណើរការទៅមុខ៕
