កម្លាំងការពារព្រំដែន ទទួលពលករខ្មែរត្រឡប់ពីប្រទេសថៃ ១៧នាក់ នៅភូមិសាស្ត្រស្រុកសំពៅលូន

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ១៣ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះបាន ទទួលពលករខ្មែរត្រឡប់ពីប្រទេសថៃវិញ ១៧នាក់ ស្រី៨នាក់ នៅត្រង់ចំណុចភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ត បាត់ដំបង។
ក្រោយពីទទួលបាន កម្លាំងធ្វើការសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ និងអប់រំណែនាំ រួចប្រគល់បងប្អូនទាំងអស់ឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើការពិនិត្យ និងស៊្គែនប័ណ្ណចាក់វ៉ាក់សាំងនៅនឹងប៉ុស្តិ៍ លទ្ធផលត្រឹមត្រូវទាំងអស់ ។
បន្ទាប់មកក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ៕

